Friday, November 14, 2025
Homeព័ត៌មានជាតិធ្លាយគ្មានសល់!!! ប្រុសថតរូបពេលកំពុងរួមរ័ក រួមបង្ហោះលើហ្វេសប៊ុក ស្រីប្តឹងទារ២មុឺនដុល្លារ

ធ្លាយគ្មានសល់!!! ប្រុសថតរូបពេលកំពុងរួមរ័ក រួមបង្ហោះលើហ្វេសប៊ុក ស្រីប្តឹងទារ២មុឺនដុល្លារ

ភ្នំពេញ ៖ បុរសជាមេឆ្នោតម្នាក់ បានលួចលាក់បង្កាត់ភ្លើងស្នេហ៍រួមរ័កជាមួយនារីម្នាក់ ដែលជាអ្នកកត់ឆ្នោតឱ្យខ្លួន ហើយខាងប្រុសថតរូបនិងវីដេអូ រួចបង្ហោះក្នុងហ្វេសប៊ុក ធ្វើឱ្យបែកធ្លាយរឿងអាស្រូវ នាំឱ្យខាងស្រីខ្មាសគេ ក៏ប្តឹងទារជំងឺចិត្តពីប្រុសស្នេហ៍ ចំនួន២ម៉ឺនដុល្លារ។ ហេតុការណ៍នេះបានកើតឡើង កាលពីវេលាម៉ោង៣និង ៣០នាទីរសៀល ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៩ នៅក្នុងផ្សារត្រពាំងពោធិ៍ ហៅផ្សារយាយផា ដែលមានទីតាំងស្ថិតនៅខណ្ឌពោធិ៍សែនជ័យ។

ជនសង្ស័យមានឈ្មោះហង្ស សិង្ហ អាយុ៤១ឆ្នាំ ជាមេឆ្នោតវៀតណាម នៅក្នុងផ្សារត្រពាំងពោធិ៍។ ចំណែកនារីជាគូស្នេហ៍មានអាយុ២៣ឆ្នាំ ជាអ្នកស៊ីឈ្នួលកត់ឆ្នោតឱ្យជនសង្ស័យខាងលើដោយផ្ទាល់។ អ្នកទាំង២ ស្នាក់នៅក្នុងផ្សារត្រពាំងពោធិ៍។

តាមសម្តីនារីរងគ្រោះ បានរៀបរាប់ប្រាប់ថា នាងនិងជនសង្ស័យបានលួចទាក់ទងស្នេហាជាមួយគ្នារយៈពេល៥ឆ្នាំមកហើយ។ ហើយជនសង្ស័យតែងតែណាត់ជួបនាងរួមរ័កក្នុងផ្ទះសំណាក់ជាញឹកញាប់។ ហើយពេលរួមរ័កម្តងៗ ជនសង្ស័យតែងតែថតរូបនិងវីដេអូពេលរួមរ័កជាមួយគ្នា ប៉ុន្តែត្រូវនាងដណ្តើមយកទូរស័ព្ទពីជននេះ មកលុបរូបចោលជានិច្ច។

លុះដល់ថ្ងៃទី០២ ខែមេសា ឆ្នាំ២០១៩ បុរសនេះបានណាត់ជួបនាងម្តងទៀតនៅក្នុងផ្ទះសំណាក់មួយកន្លែង មិនស្គាល់យីហោ នៅម្តុំខណ្ឌទួលគោក បន្ទាប់មកនៅពេលដែលពួកនាងបើកប្រតិបត្តិការរួមរ័កគ្នានោះ ប្រុសស្នេហ៍បានឆ្លៀតថតរូបទុកជាថ្មីម្តងទៀត ប៉ុន្តែលើកនេះ នាងបានយកទូរស័ព្ទមកលុបរូបចោលដែរ តែលុបមិនអស់ ទើបធ្វើឱ្យរូបខ្លះបាននៅជាប់ក្នុងទូរស័ព្ទរបស់ប្រុសស្នេហ៍។ ស្រាប់តែមិនដឹងជាយ៉ាងម៉េច ជនសង្ស័យបានប្រើប្រាស់អាខោនហ្វេសប៊ុកមួយ ឈ្មោះ Por Heng បង្ហោះរូបភាពអាក្រាតរបស់នាង និងរូបភាពដែលពួកនាងបានរួមរ័កគ្នានៅក្នុងហ្វេសប៊ុក។ ធ្វើឱ្យនារីរងគ្រោះខ្មាសគេផង ខឹងផង ក៏សម្រេចចិត្តដាក់ពាក្យប្តឹងសុំឱ្យនគរបាលប៉ុស្តិ៍ចោមចៅ៣ ជួយអន្តរាគមន៍។

បន្ទាប់មកនារីរងគ្រោះបានប្រើល្បិចណាត់ឱ្យជនសង្ស័យមកជួបនៅក្នុងផ្ទះសំណាក់សម្បត្តិមាស ដើម្បីរួមរ័កទៀត ពេលនោះជនសង្ស័យនឹកគិតថា បានឆ្ងាញ់មាត់ទៀតហើយ ក៏ធ្វើដំណើតមកតាមការណាត់ លុះពេលមកដល់ ជនសង្ស័យអរត្រហេបត្រហប ក៏ត្រូវប្រែផ្ទៃមុខទៅវិញ ព្រោះសមត្ថកិច្ចចាំវាយខ្នោះរួចជាស្រេច។

ជុំវិញករណីស្រីប្តឹងប្រុសស្នេហ៍រួមរ័ករួចថតរួបបង្ហោះហ្វោប៊ុកនេះ នារីរងគ្រោះប្តឹងទាមទារសំណងជំងឺចិត្តចំនួន២ម៉ឺនដុល្លារ ប៉ុន្តែជនសង្ស័យ មានត្រឹមតែ៥០០ដុល្លារប៉ុណ្ណោះ។

ចំពោះករណីខាងលើនេះ សមត្ថកិច្ចកំពុងឃាត់ខ្លួនជនសង្ស័យ និងរៀបចំកសាងសំណុំរឿង ដើម្បីចាត់ការបន្តតាមនីតិវិធី៕

RELATED ARTICLES