Saturday, November 15, 2025
Homeព័ត៌មានជាតិ២ដងហើយមិនស្កប់ចិត្ត លោកប្តីថែម១ទៀត ផ្អើលពេញបន្ទាយ

២ដងហើយមិនស្កប់ចិត្ត លោកប្តីថែម១ទៀត ផ្អើលពេញបន្ទាយ

ខេត្តកំពង់ធំ ៖ បុរសជាមន្ត្រីយោធាម្នាក់បានសម្រេចចិត្តចងកសម្លាប់ខ្លួននៅក្នុងបន្ទាយ បង្កឱ្យមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង៥និង៣០នាទីល្ងាច ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៩ នៅចំណុចបន្ទាយទាហានវរសេនាតូចលេខ១ តាឡែក មានទីតាំងស្ថិតក្នុងភូមិសាលាវិស័យ ឃុំសាលាវិស័យ ស្រុកប្រាសាទបល្ល័ង្ក។

បុរសគិតខ្លី មានឈ្មោះឆេង ស៊ើយ ហៅអ៊ុន អាយុ៤៤ឆ្នាំ ជាមន្ត្រីយោធាបម្រើការងារនៅសេនាតូចលេខ១ តាឡែក មានទីតាំងស្ថិតក្នុងភូមិឃុំកើតហេតុខាងលើ។

តាមសម្តីស្ត្រីជាប្រពន្ធជនរងគ្រោះ ឈ្មោះគឿន អ៊ីន អាយុ៣៧ឆ្នាំ បានរៀបរាប់ប្រាប់ថា ប្តីរបស់គាត់ជាមនុស្សញៀនស្រា ឱ្យតែផឹកម្តងៗ គឺពី៤ទៅ៥ថ្ងៃជាប់ៗគ្នា និងមិនដែលគិតគូររឿងរកបាយរកទឹកហូបនោះទេ ហើយប្តីរបស់គាត់ថែមទាំងប៉ុនប៉ងធ្វើអត្តឃាតដោយចងក ចំនួន២ដងរួចមកហើយ តែគាត់និងកូន សង្គ្រោះបានទាន់ពេល។ លុះថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៩ ប្តីរបស់គាត់បានឱ្យកូនប្រុសឌុប
ទៅបន្ទាយ បានតែ២ថ្ងៃប៉ុណ្ណោះ ពោលគឺល្ងាចថ្ងៃទី៣០ ខែមេសា ស្រាប់តែមានអ្នកធ្វើការជាមួយប្តីរបស់គាត់ បានទូរស័ព្ទមកប្រាប់ថា ប្តីរបស់គាត់បានចងកក្នុងបន្ទាយស្លាប់បាត់ទៅហើយ។

លោកវរសេនីយ៍ទោ ថនស៊ី សក្កដា មេបញ្ជាការវរសេនាតូចលេខ១ បានឱ្យដឹងថា នៅមុនពេលកើតហេតុ ជនរងគ្រោះបានសុំច្បាប់លោកទៅលេងបុណ្យចូលឆ្នាំនៅផ្ទះរបស់គាត់ រហូតដល់ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៩ ទើបឃើញជនរងគ្រោះត្រឡប់ចូលមកបន្ទាយវិញ និងបានសម្ងំនៅក្នុងផ្ទះ (ផ្ទះក្នុងបន្ទាយ)រហូត លុះដល់ថ្ងៃកើតហេតុ លោកក៏បានប្រើកូនចៅឱ្យទៅហៅជនរងគ្រោះមកហូបបាយ ស្រាប់តែឃើញជនរងគ្រោះធ្វើអត្តឃាតចងកស្លាប់បាត់ទៅហើយ។

ក្រោយពេលកើតហេតុ កម្លាំងជំនាញនគរបាលស្រុក និងប៉ុស្តិ៍នគរបាលសាលាវិស័យ និងលោកមេបញ្ជាការវរសេនាតូចលេខ១ បានចុះដល់កន្លែងកើតហេតុ និងធ្វើការពិនិត្យសព បានសន្និដ្ឋានថា ជនរងគ្រោះពិតជាស្លាប់ដោយសារធ្វើអត្តឃាតដោយចងកប្រាកដមែន។

សាកសពជនរងគ្រោះ ត្រូវបានសមត្ថកិច្ចប្រគល់ជូនក្រុមគ្រួសារ ដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី៕

RELATED ARTICLES