Saturday, November 15, 2025
Homeព័ត៌មានជាតិម្តាយភ័យប៉ុនណា នៅផ្ទះឲ្យថ្នាំផឹកជាប្រចាំ ពេលនេះកូននៅទីណា???

ម្តាយភ័យប៉ុនណា នៅផ្ទះឲ្យថ្នាំផឹកជាប្រចាំ ពេលនេះកូននៅទីណា???

ខេត្តកំពង់ឆ្នាំង ៖ ស្ត្រីជាម្តាយបានកាន់រូបថតកូនប្រុសគ្រប់ទីកន្លែង ដែលបានបាត់ខ្លួនចេញពីផ្ទះ ដោយគ្មានដំណឹងអស់រយៈពេល២០ថ្ងៃមកហើយ មិនឃើញត្រឡប់មកវិញ ទោះជាក្រុមគ្រួសារដើរតាមស្វែងរកយ៉ាងណា ក៏មិនឃើញ។

ស្ត្រីដែលកាន់រូបថតតាមរកកូនប្រុសនេះ មានឈ្មោះទេព ញេះ អាយុ៥៥ឆ្នាំ ជាស្ត្រីមេម៉ាយ ប្រកបរបរលក់នំក្រូច នំកង និងមានលំនៅក្នុងភូមិស្នងមំ ឃុំថ្មឥដ្ឋ ស្រុកកំពង់ត្រឡាច។

ស្ត្រីជាម្តាយខាងលើ បានរៀបរាប់ប្រាប់ថា គាត់ជាស្ត្រីមេម៉ាយរស់នៅជាមួយកូនប្រុសដែលបាត់ខ្លួន ឈ្មោះផុន ឡៃ អាយុ២៥ឆ្នាំ ដោយប្រកបរបរលក់នំក្រូច និងនំកង គ្រាន់បានប្រាក់កម្រៃចិញ្ចឹមជីវិត។ កូនប្រុសរបស់គាត់ដែលបាត់ខ្លួនទៅនោះ មានជំងឺសរសៃប្រសាទ និងធ្លាប់ត្រូវបានគាត់នាំទៅឱ្យគ្រូខ្មែរព្យាបាលដែរ តែមិនទាន់បានលទ្ធផលផង ពោលគឺ ទើបនឹងត្រូវគ្រូខ្មែរព្យាបាលបាន២ទៅ៣ថ្ងៃ ក៏ស្រាប់តែកូនប្រុសនេះបានរត់ចេញពីផ្ទះគ្រូខ្មែរបាត់ តាំងពីថ្ងៃទី១៧ ខែមេសា ឆ្នាំ២០១៩ មកម៉្លេះ គិតមកដល់សព្វថ្ងៃ មានរយៈពេលជាង២០ថ្ងៃហើយ  មិនដឹងថាកូនប្រុសនេះដើរទៅដល់ណា និងមានសុខទុក្ខបែបណានោះទេ។

ជាមួយនឹងទឹកមុខក្រៀមក្រំ ទ្រស្តីជាម្តាយរូបនេះបានលើកដៃសូមឱ្យជួយរកកូនរបស់គាត់ផង ព្រោះនៅពេលនេះ មិនដឹងថាកូនរបស់គាត់ទៅទីណា និងស្ថិតក្នុងស្ថានភាពបែបណានោះទេ។ កាលនៅផ្ទះគាត់ជាម្តាយបានមើលថែ ឱ្យលេបថ្នាំសសៃប្រសាទ ហើយនាពេលនេះ ខានលេបថ្នាំមិនដឹងជាអាការៈយ៉ាងដូចម្តេចនោះទេ។ ប្រសិនបើបងប្អូនដែលបានប្រទះឃើញ កូនប្រុសរបស់គាត់ដែលមានភិនភាគដូចក្នុងរូបថតនេះ ជួយផ្តល់ដំណឹងនេះផងគាត់ នឹងមកទទួល៕

RELATED ARTICLES