Saturday, November 15, 2025
Homeព័ត៌មានជាតិយុវជនម្នាក់សង្ស័យតែ... ធ្លាក់ពីលើអង់តែនទូរស័ព្ទ

យុវជនម្នាក់សង្ស័យតែ… ធ្លាក់ពីលើអង់តែនទូរស័ព្ទ

ខេត្តត្បូងឃ្មុំ ៖ កាលពីវេលាម៉ោង៣និង៣០នាទីរសៀល ថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០១៩​​យុវជនម្នាក់ បានធ្លាក់ពីលើបង្គោលអង់តែនទូរស័ព្ទ បណ្តាលឱ្យស្លាប់ ក្រោយពីបញ្ជូនដល់មន្ទីរពេទ្យ បង្កឱ្យមានការភ្ញាក់ផ្អើលនៅត្រង់ចំណុចដីភូមិរបស់ឈ្មោះម៉ក់ រ៉េត ភេទប្រុស អាយុ៧៨ឆ្នាំ ស្ថិតក្នុងភូមិព្រីង ឃុំមង់រៀវ ស្រុកត្បូងឃ្មុំ។

យុវជនរងគ្រោះមានឈ្មោះជ្រុយ សុខសាន់ អាយុ២៤ឆ្នាំ រស់នៅភូមិស្ទឹង ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល។

តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេលកើតហេតុ គេមិនដឹងថា ជនរងគ្រោះជាបុគ្គលិក ឬកម្មករ ឡើងទៅជួសជុល ឬធ្វើអ្វីក៏មិនដឹងនៅលើអង់តែនសេវាទូរស័ព្ទ ស្ថិតនៅទីតាំងកើតហេតុខាងលើ។ លុះមកដល់វេលាម៉ោងកើតហេតុ ក៏ស្រាប់តែជនរងគ្រោះ បានរបូតដៃធ្លាក់ចុះមកដល់ដីក្នុងកម្ពស់ជាច្រើនម៉ែត្រ បណ្តាលឱ្យរងរបួសធ្ងន់ និងត្រូវបានគេដឹកបញ្ជូនទៅមន្ទីរពេទ្យបង្អែក ដើម្បីសង្គ្រោះជីវិតភ្លាមៗ តែអកុសល ជនរងគ្រោះបានដាច់ខ្យល់ស្លាប់នៅតាមផ្លូវតែម្តង។

ក្រោយកើតហេតុ សមត្ថកិច្ចជំនាញបានចុះមកពិនិត្យ និងធ្វើកោសល្យវិច័យសព រួចបញ្ជាក់ថា ជនរងគ្រោះពិតជាបានស្លាប់ដោយសារធ្លាក់ចុះពីទីខ្ពស់ប្រាកដមែន។

សាកសពជនរងគ្រោះ ត្រូវបានសមត្ថកិច្ចប្រគល់ទៅឱ្យក្រុមគ្រួសារដឹកទៅកាន់ស្រុកកំណើតឯខេត្តកណ្តាល ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី៕

RELATED ARTICLES