Saturday, November 15, 2025
Homeព័ត៌មានជាតិយាយអើយយាយ មិនលេងផងឈរមើលធ្វើអី បានជាប់នឹងគេឯងដែរហើយ

យាយអើយយាយ មិនលេងផងឈរមើលធ្វើអី បានជាប់នឹងគេឯងដែរហើយ

ខេត្តកណ្តាល ៖ អ្នកញៀនល្បែងស៊ីសង (បៀស៊ីគូថៃ) ចំនួន៧នាក់ ត្រូវបានកម្លាំងនគរបាលនៃអធិការដ្ឋានស្រុកអង្គស្នួល សហការជាមួយកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលព្រៃពួច ក្របួចបាន ខណៈពួកគេកំពុងតែព័ទ្ធវង់លេងដាក់លុយ។

ការឃាត់ខ្លួនបានក្រុមអ្នកញៀនល្បែងនេះ គឺបន្ទាប់ពីសមត្ថកិច្ចទទួលព័ត៌មានពីពលរដ្ឋក្នុងភូមិ ដែលរាយការណ៍ប្រាប់កាលពីវេលាម៉ោង៣និង៣០នាទីរសៀល ថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០១៩ នៅចំណុចផ្ទះរបស់ឈ្មោះមឿន គួរ ក្នុងភូមិចំបក់ទន្សាយ ឃុំព្រៃពួច ស្រុកអង្គស្នួល។

មន្ត្រីនគរបាលបានប្រាប់ឱ្យដឹងថា ជនសង្ស័យញៀនល្បែងស៊ីសងដែលត្រូវឃាត់ខ្លួន ទាំងនេះ រួមមាន ទី១-ឈ្មោះមឿន គួន ភេទស្រី អាយុ៦៣ឆ្នាំ ជនជាតិខ្មែរ មុខរបររើសអេតចាយ នៅភូមិចំបក់ទន្សាយ ឃុំព្រៃពួច ស្រុកអង្គស្នួល ខេត្តកណ្តាល (ជាម្ចាស់ទីតាំង)។ ទី២-ឈ្មោះស ស្រីមុំ ភេទស្រី អាយុ៣៣ឆ្នាំ មុខរបរលក់ដូរ នៅភូមិចម្ការថ្លែង ឃុំព្រៃពួច ស្រុកអង្គស្នួល ខេត្តកណ្តាល (អ្នកលេង) ទី៣- ឈ្មោះតៀង រ៉ា ភេទស្រី អាយុ៦៤ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ នៅភូមិចំបក់ទន្សាយ ឃុំព្រៃពួច ស្រុកអង្គស្នួល ខេត្តកណ្តាល (អ្នកឈរមើលផងលេងផង)។ ទី៤-ឈ្មោះទឹម ផល្លី ភេទស្រី អាយុ៤២ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មការីនីរោងចក្រ នៅភូមិចំបក់ទន្សាយ ឃុំព្រៃពួច ស្រុកអង្គស្នួល ខេត្តកណ្តាល (អ្នកលេង)។ ទី៥-ឈ្មោះឌឹម ខេមម៉ា ភេទស្រី អាយុ៣៥ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មការិនីរោងចក្រ នៅភូមិចំបក់ទន្សាយ ឃុំព្រៃពួច ស្រុកអង្គស្នួល ខេត្តកណ្តាល (អ្នកលេង)។ ទី៦-ឈ្មោះមឿង ធីតា ភេទស្រី អាយុ២៥ឆ្នាំ ជនជាតិខ្មែរ ជាកម្មកររោងចក្រនៅភូមិចំបក់ទន្សាយ ឃុំព្រៃពួច ស្រុកអង្គស្នួល ខេត្តកណ្តាល (អ្នកលេង) ទី៧- ឈ្មោះភុន ផាវី ភេទស្រី អាយុ៣៤ឆ្នាំ ភូមិចំបក់ទន្សាយ ឃុំព្រៃពួច ស្រុកអង្គស្នួល ខេត្តកណ្តាល (អ្នកលេង)។ វត្ថុតាងដកហូតបាន បៀ១០សន្លឹក ក្រមា ភួយចំនួន១ និងកន្ទេល ក្រហមចំនួន១។

សមត្ថកិច្ចឱ្យដឹងដែរថា នៅវេលាម៉ោងខាងលើ កម្លាំងជំនាញបានទទួលសេចក្តីរាយការណ៍មកថា នៅទីតាំងខាងលើមានលេងល្បែងស៊ីសងខុសច្បាប់ ទើបកម្លាំងចុះទៅដល់ ឃើញជនសង្ស័យកំពុងតែលេងបៀស៊ីគូថៃ ហើយកាន់បៀស្ទុះរត់ និងគ្រវាត់ចោល នៅសល់តែចំនួន១០សន្លឹក។

តាមចម្លើយសារភាពរបស់ឈ្មោះមឿន គួន ជាម្ចាស់ទីតាំង បានឱ្យដឹងថា ពិតជាឱ្យគេលេងបៀស៊ីគូថៃ នៅក្នុងផ្ទះរបស់ខ្លួនប្រាកដមែន។ អ្នកញៀនល្បែងទាំងនេះ ត្រូវប៉ូលិសនាំខ្លួនមកកាន់អធិការដ្ឋានស្រុក ដើម្បីធ្វើការអប់រំ និងធ្វើកិច្ចសន្យាឈប់ប្រព្រឹត្ត ទើបអនុញ្ញាតឱ្យវិលត្រឡប់ទៅផ្ទះវិញ៕

RELATED ARTICLES