ភ្នំពេញ ៖ គ្រូពេទ្យល្មោភកាមម្នាក់ បានធ្វើសកម្មភាពចាប់រំលោភទៅលើនារីម្នាក់នៅក្នុងបន្ទប់ ខណៈដែលនាងកំពុងដេកមិនដាក់គន្លឹះទ្វារ ហើយត្រូវម្តាយនារីរងគ្រោះមកទាន់ ទាញទ្វារបិទ ស្រែកឆោឡោ រួចារាយការណ៍ប្រាប់សមត្ថកិច្ចចាប់ខ្លួន។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង២១និង៤០នាទី ថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០១៩ ត្រង់ចំណុចផ្ទះលេខ៧៩ ផ្លូវបេតុង ភូមិអណ្តូង៦ សង្កាត់គោករកា ខណ្ឌព្រែកព្នៅ។
ជនសង្ស័យមានឈ្មោះ ម៉េត សាម៉ែន ភេទប្រុស អាយុ៤៣ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្រូពេទ្យ មានទីលំនៅផ្ទះលេខ(២២) ២៣៤ ផ្លូវលេខ៤៦៧ K១៤ ភូមិអណ្តូង៦ សង្កាត់គោករកា ខណ្ឌព្រែកព្នៅ ។ ចំណែកនារីរងគ្រោះឈ្មោះ គ ម ភេទស្រី អាយុ២១ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មការិនី មានទីលំនៅផ្ទះលេខ៧៩ ផ្លូវបេតុង ភូមិអណ្តូង៦ សង្កាត់គោករកា ខណ្ឌព្រែកព្នៅ។

មប្រភពពីសុមត្ថកិច្ចបានឲ្យដឹងថា មុនពេលកើតហេតុ នារីរងគ្រោះកំពុងដេកនៅក្នុងបន្ទប់មានបាំងដោយវាំងននក្នុងផ្ទះ ដោយបានបិទទ្វារ តែមិនចាក់គន្លឹះនោះទេ។ លុះដល់វេលាម៉ោង២១និង៤០នាទីយប់ថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០១៩ នារីរងគ្រោះបានឮសំឡេងបើកទ្វារ ពេលនោះនាងក៏ដើរទៅមើល ស្រាប់តែជនសង្ស័យស្ទុះមកឱបថើបពីក្រោយ រួចផ្តួលទៅលើគ្រែ ដោះខោអាវនារីរងគ្រោះចេញ និងបានធ្វើសកម្មភាពរួមភេទតែម្តង។ ពេលកំពុងប្រតិបត្តិការក្តោគគុក ស្រាប់តែម្តាយនារីរងគ្រោះមកទាន់ បានបិទទ្វារជាប់ និងស្រែកឆោឡោផ្អើអ្នកជិតខាង រួចរាយការណ៍ប្រាប់សមត្ថកិច្ចចុះអន្តរាគមន៍ភ្លាមៗតែម្តហ។
សមត្ថកិច្ចបានបញ្ជាក់ថា ក្រោយពេលទទួលបានសេចក្តីរាយការណ៍ភ្លាម សមត្ថកិច្ចបានចុះដល់កន្លែងកើតហេតុ ឃាត់ខ្លួនគ្រូពេទ្យល្មោភកាមមកកាន់ប៉ុស្តិ៍នគរបាលរដ្ឋបាលគោករកា ដើម្បីធ្វើការសាកសួរ និងបានដកហូតវត្ថុតាងដូចជា ថ្នាំពេទ្យម៉ាក OMEPRIM មួយបន្ទះ ២កំណាត់ និងទូរស័ព្ទចំនួន១គ្រឿង។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានសារភាពថា ខ្លួនពិតជាបានរំលោភលើនារីរងគ្រោះពិតប្រាកដមែន។
បច្ចុប្បន្ន ជនសង្ស័យត្រូវបាននាំយកទៅអធិការដ្ឋាននគរបាលខណ្ឌព្រែកព្នៅ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការ ចាត់ការទៅតាមផ្លូវច្បាប់៕