Saturday, November 15, 2025
Homeព័ត៌មានជាតិធានាឌុបមកផ្ទះ ដល់វាលស្រែចាប់អូសដៃចាប់រំលោភម្នាក់ម្តង រហូតបងនាងមកទាន់

ធានាឌុបមកផ្ទះ ដល់វាលស្រែចាប់អូសដៃចាប់រំលោភម្នាក់ម្តង រហូតបងនាងមកទាន់

ព្រះវិហារ ៖ យុវជន២នាក់ ត្រូវសមត្ថកិច្ចឃាត់ខ្លួន បន្ទាប់ពីធ្វើសកម្មភាពរំលោភបូកទៅលើក្មេងស្រីម្នាក់នៅក្នុងវាយស្រែ ហេតុការណ៍នេះបានកើតឡើងកាលពីថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០១៩ វេលាម៉ោង២២និង៤០នាទី នៅចំណុចស្រែកវាលលិច ក្នុងភូមិខ្យង ឃុំខ្យង ស្រុកជ័យសែន។

 ជនសង្ស័យល្មោភកាមទាំង២នាក់ ទី១. ឈ្មោះធួន សុផា អាយុ១៩ឆ្នាំ ទី២. ឈ្មោះ ថេន ផល្លា ភេទប្រុស អាយុ២១ឆ្នាំ។ ចំណែកក្មេងស្រីរងគ្រោះ មានឈ្មោះ ន.ស.ត អាយុ១៦ឆ្នាំ រស់នៅភូមិខ្យង ឃុំខ្យង ស្រុកជ័យសែន ខេត្តព្រះវិហារ។

ប្រភពពីក្មេងស្រីរងគ្រោះបានឲ្យដឹងថា មុនពេលកើតហេតុ នាងនិងមិត្តភក្តិ២នាក់ទៀត បាននាមគ្នាទៅហូបការនៅភូមិស្លែង ហើយក៏មានការផឹកសុីរាំរែកដល់ម៉ោង២០និង៣០នាទីយប់។ ពេលនោះដោយសារនាងស្រវឹងខ្លាំង ជិះម៉ូតូទៅផ្ទះវិញមិនកើត ក៏ត្រូវជនសង្ស័យឈ្មោះធួន សុផា និងឈ្មោះថេន ផល្លា ធានាឌុបមកផ្ទះវិញ ដោយជនសង្ស័យឈ្មោះធួន សុផា ជាអ្នកឌុប ហើយជនសង្ស័យឈ្មោះថេន ផល្លា អង្គុយឱបនាងពីក្រោយ។

ក្មេងស្រីរងគ្រោះបានបន្តថា ពេលឌុបមកដល់ចំណុចវាលស្រែកើតហេតុខាងលើ នាងមានអាការៈចង់ក្អួតបង្អោរ ក៏បានប្រាប់ជនសង្ស័យឈ្មោះធួន សុផា ឲ្យឈប់ ពេលនោះជនសង្ស័យឈ្មោះថេន ផល្លា បានទាញដៃនាងចូលវាលស្រែ រួចបានស្រាតខោនាងចេញ ចាប់រំលោភរហូតដល់បានសម្រេច។

ក្មេងស្រីរងគ្រោះបានបន្តថា ឃើញដូច្នេះជនសង្ស័យឈ្មោះធួន សុផា ទប់អារម្មណ៍មិនបាន ក៏មកចាប់សង្កត់រួចរំលោភនាងទាល់តែបានសម្រេច។ ក្រោយពីរំលោភនាងហើយ ស្រាប់តែបងប្រុសនាងមកដល់ឃើញទាន់ ក៏បានឃាត់ខ្លួនពួកគេប្រគល់ឲ្យសមត្ថកិច្ចតែម្តង។

បច្ចុប្បន្ន ជនសង្ស័យទាំង២នាក់ខាងលើ សមត្ថកិច្ចសាកសួរ និងកសាងសំណុំរឿងបញ្ជូនខ្លួនទៅកាន់តុលាការ ដោះស្រាយតាមច្បាប់៕

RELATED ARTICLES