Saturday, November 15, 2025
Homeព័ត៌មានជាតិខ្មាន់កាំភ្លើងបាញ់សម្លាប់គ្រូបង្រៀននៅក្នុងសាលា ពេលកំពុងហូបបាយថ្ងៃត្រង់

ខ្មាន់កាំភ្លើងបាញ់សម្លាប់គ្រូបង្រៀននៅក្នុងសាលា ពេលកំពុងហូបបាយថ្ងៃត្រង់

កំពង់ស្ពឺ៖ គ្រូបង្រៀនកីឡាម្នាក់ ត្រូវឃាតករបាញ់ប្រហារស្លាប់ភ្លាមៗ នៅពេលហូបបាយជុំគ្រូបង្រៀនដទៃនៅក្នុងសាលា។ ហេតុការណ៍នេះបានកើតឡើង កាលពីវេលាម៉ោងប្រហែល១រសៀល ថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០១៩ នៅសាលាតាំងរបង ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។

ជនរងគ្រោះដែលត្រូវឃាតករបាញ់សម្លាប់យ៉ាងអាណោចអាធ័មនេះ មានឈ្មោះតូច វាសនា មុខរបរជាគ្រូបង្រៀនកីឡា។ ចំណែកខ្មាន់កាំភ្លើងជាឃាតករ មានឈ្មោះរាសី អាយុ៣០ឆ្នាំ។

ប្រភពពីស្នងការនគរបាលខេត្តកំពង់ស្ពឺ  លោកឧត្តមសេនីយ៍ទោ សម សាមួន បានប្រាប់អ្នកសារព័ត៌មានថា មុនពេលកើតហេតុ ជនរងគ្រោះបានចប់ម៉ោងបង្រៀនកូនសិស្សហាត់កីឡា ក៏បានសម្រាកញាំបាយជុំជាមួយគ្រូបង្រៀនដទៃទៀត ពេលកំពុងញាំបាយនោះ ស្រាប់តែខ្មាន់កាំភ្លើងដើរសំដៅមកតូបដែលជនរងគ្រោះកំពូងហូបបាយនោះ រួចបានដកកាំភ្លើងខ្លីមួយដើម បាញ់សំដៅមកលើជនរងគ្រោះ បណ្តាលឲ្យដួលស្លាប់ភ្លាមៗនឹងដី បបង្កឲ្យភ្ញាក់ផ្អើលដល់គ្រូដទៃទៀតដែលកំពុងនៅទីនោះ។

ប្រភពបានបន្តថា បន្ទាប់ពីបាញ់សម្លាប់ជនរងគ្រោះហើយ ខ្មាន់កាំភ្លើង ព្យាយាមរត់គេចខ្លួន ប៉ុន្តែសមត្ថកិច្ចបានតាមចាប់ខ្លួន និងយកទៅសួរចម្លើយនៅស្នងការដ្ឋាននគរបាលខេត្ត។

យ៉ាងណា មកដល់ពេលនេះ មិនទាន់ដឹងពីប្រភពបញ្ហានៅឡើយទេ ចំណែកជនបង្ក សមត្ថកិច្ចកំពុងសាកសួរ៕

RELATED ARTICLES