Saturday, November 15, 2025
Homeព័ត៌មានជាតិស្រែកហៅឲ្យជួយ... ប្រពន្ធមកដល់ គាត់រឹងថ្គាមបាត់ហើយ

ស្រែកហៅឲ្យជួយ… ប្រពន្ធមកដល់ គាត់រឹងថ្គាមបាត់ហើយ

ភ្នំពេញ ៖ បុរសវ័យចំណាស់ម្នាក់កំពុងដេកក្បែរកូនស្រីវ័យ៥ឆ្នាំសុខៗ ក៏កើតអាការត្រដរខ្យល់ទាំងវេលាទៀបភ្លឺ ធ្វើឱ្យកូនស្រីភ្ញាក់ដឹងខ្លួន ឃើញសភាពឪពុកមិនស្រួល ក៏ស្រែកឆោឡោហៅម្តាយមកជួយ តែអកុសល ពេលម្តាយមកដល់ ឪពុកក៏បានរឹងថ្គាមស្លាប់យ៉ាងអាណោចអាធ័ម បង្កឱ្យមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង៤និង១៥នាទីទៀបភ្លឺ ឈានចូលថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០១៩ នៅចំណុចផ្ទះជួលក្នុងបុរីឧទ្យានតាងៅ ស្ថិតក្នុងភូមិតាងៅ សង្កាត់និរោធ ខណ្ឌច្បារអំពៅ។

បុរសរងគ្រោះដែលដេកសុខៗត្រដរខ្យល់ស្លាប់ មានឈ្មោះ STEVENS JAMES SIDNEY អាយុ៧៤ឆ្នាំ (ឆ្នាំកំណើត១៩៤៥) ជាជនជាតិអូស្ត្រាលី មុខរបរនៅផ្ទះ និងមានប្រពន្ធជាជនជាតិខ្មែរ និងមានកូនស្រីក្នុងបន្ទុកម្នាក់វ័យ៥ឆ្នាំ ស្នាក់នៅផ្ទះជួលបុរីឧទ្យានតាងៅ ស្ថិតក្នុងភូមិសង្កាត់កើតហេតុខាងលើ។

លោកវរសេនីយ៍ទោ ម៉ៅ សឿត អធិការរងនគរបាលខណ្ឌច្បារអំពៅ បានបញ្ជាក់ប្រាប់ថា កាលពីវេលាម៉ោង៤និង១៥នាទីទៀបភ្លឺ ឈានចូលថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០១៩ មានជនជាតិអូស្ត្រាលីម្នាក់បានស្លាប់ ដែលគ្រូពេទ្យអះអាងថា ដោយសារគាំងបេះដូង។

លោកអធិការរង បានបន្តថា តាមការបំភ្លឺពីប្រពន្ធជនរងគ្រោះបានឱ្យដឹងថា នៅមុនពេលកើតហេតុ កាលពីយប់ថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០១៩ ប្តីរបស់គាត់ (ជនរងគ្រោះ) បានឱ្យគាត់ជាប្រពន្ធយកទឹកក្រូចកូកា ឱ្យគាត់ផឹក។ បន្ទាប់មក គាត់ជាប្រពន្ធបានទៅដេកបន្ទប់ខាងក្នុង ដោយឡែក ជនរងគ្រោះជាប្តីដេកនៅបន្ទប់ក្រៅជាមួយកូនស្រីអាយុ៥ឆ្នាំ។ រហូតមកដល់វេលាម៉ោង៤និង១៥នាទីទៀបភ្លឺ ឈានចូលថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០១៩ ស្រាប់តែលឺសំឡេងកូនស្រីស្រែកឱ្យជួយប៉ាៗ ទើបធ្វើឱ្យគាត់ជាប្រពន្ធស្ទុះទៅមើល ស្រាប់តែទៅដល់ ឃើញប្តីរឹងថ្គាមស្លាប់បាត់ទៅហើយ ទើបស្រែកឆោឡោផ្អើលអ្នកជិតខាង និងរាយការណ៍ប្រាប់សមត្ថកិច្ចតែម្តង។

ក្រោយកើតហេតុ សមត្ថកិច្ចជំនាញបានចុះពិនិត្យ និងធ្វើកោសល្យវិច័យសព រួចបញ្ជាក់ថា ជនរងគ្រោះបានស្លាប់ដោយសារជំងឺគាំងបេះដូង។

សាកសពជនរងគ្រោះ ត្រូវបានដឹកបញ្ជូនទៅតម្កល់ទុក នៅមន្ទីរពេទ្យកាល់ម៉ែត ដើម្បីរង់ចាំឱ្យក្រុមគ្រួសារនៅប្រទេសអូស្ត្រាលី មកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី។/

RELATED ARTICLES