Saturday, November 15, 2025
Homeព័ត៌មានជាតិម្តាយរន្ធត់ចិត្តប៉ុនណា ជួយមិនទាន់ កូនស្រីទឹកកួចចូលទន្លេបាត់

ម្តាយរន្ធត់ចិត្តប៉ុនណា ជួយមិនទាន់ កូនស្រីទឹកកួចចូលទន្លេបាត់

ខេត្តកណ្តាល៖ ក្មេងប្រុសស្រីដទៃទៀតចំនួន៨នាក់ បានបបួលគ្នាទៅលេងទឹកទន្លេ ពេលមេឃកំពុងមានភ្លៀង ស្រាប់តែពេលនោះក្មេងស្រីម្នាក់បានត្រូវទឹកកួចលង់ស្លាប់យ៉ាងអាណោចអាធ័ម ខណៈដែលម្តាយបានព្យាយាមជួយសង្គ្រោះ តែហួពេលទៅហើយ។

ហេតុការណ៍នេះបានកើតឡើងកាលពីថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៩ វេលាម៉ោង១២និង២០នាទី នៅចំណុចទន្លេបាសាក់នៅចំណុចភូមិឫស្សីដាច់ ឃុំព្រែកអំបិល។

ក្មេងស្រីរងគ្រោះមានឈ្មោះង៉ែត ឡៃហេង ភេទស្រី អាយុ១២ឆ្នាំ ជនជាតិខ្មែរ មុខរបរសិស្ស រស់នៅភូមិ ឃុំកើតខាងលើ។

តាមប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា មុនពេលកើតហេតុ ក្មេងប្រុសស្រីចំនួន៧នាក់ និងក្មេងស្រីរងគ្រោះ ម្នាក់ផងដែរ បានបបួលគ្នាទៅលេងទឹកទន្លេបាសាក់ ទីតាំងកន្លែងកើតហេតុ។ ពេលកំពុងលេងយ៉ាងសប្បាយរីករាយអស់ រយៈពេល៥០នាទី ក្មេងស្រីរងគ្រោះបានថតរូបជាមួយបងជីដូនមួយ ឈ្មោះតេង សុខណាត។ ពេលកំពុងថតរូបនោះក្មេងស្រីរងគ្រោះបានឃើញក្មេងម្នាក់ដែលបានមកលេងទឹកជាមួយគ្នា លង់ទឹក ពេលនោះស្រាប់តែក្មេងស្រីរងគ្រោះបានលោតទៅជួយ តែដោយសារតែទឹកហួសកួចខ្លាំងពេក បានធ្វើឲ្យក្មេងស្រីរងគ្រោះលង់ទឹកស្រវេស្រវាឲ្យគេជួយតែម្តង។

ប្រភពដដែលបានបន្តថា ពេលនោះម្តាយក្មេងស្រីរងគ្រោះបានមកទាន់ ក៏ប្រឹងជួយក្មេងស្រី ប៉ុន្តែដោយសារទឹកកួចខ្លាំងពេក បានកួចក្មេងស្រីស្លាប់ក្នុងទឹកយ៉ាងណោចអាធ័មបំផុត។

ក្រោយពីកើតហេតុ ម្តាយក្មេងស្រីរងគ្រោះបានហៅអ្នកភូមិជួយសង្គ្រោះ ស្រង់ក្មេងស្រីរងគ្រោះចេញពីទឹក រួចបានរាយការណ៍ទៅសមត្ថកិច្ចចុះអន្តរាគមន៍។

ពេលសមត្ថកិច្ចជំនាញចុះមកដល់ បានធ្វើកោសល្យវិច័យសាកសព ហើយបានបញ្ជាក់ថា ក្មេងស្រីរងគ្រោះពិយតជាបានស្លាប់ដោយសារលង់ទឹកទន្លេប្រាកដមែន។ ក្រោយពីបានធ្វើកោសល្យិច័យរួចរាល់ សមត្ថកិច្ចបានប្រគល់សាកសពក្មេងស្រីរងគ្រោះឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

RELATED ARTICLES