Saturday, November 15, 2025
Homeព័ត៌មានជាតិគ្រូបង្រៀន ជាប់ចោទរំលោភកូនស្រីក្នុងបន្ទប់ទឹក ពេលនាងចូលបត់ជើងតូច

គ្រូបង្រៀន ជាប់ចោទរំលោភកូនស្រីក្នុងបន្ទប់ទឹក ពេលនាងចូលបត់ជើងតូច

ខេត្តកណ្ដាល ៖ បុរសជាគ្រូបង្រៀនម្នាក់ ត្រូវបានឪពុកម្តាយក្មេងស្រីរងគ្រោះប្តឹងសមត្ថកិច្ចឲ្យឃាត់ខ្លួនកាលពីថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៩ បន្ទាប់ពីលោកគ្រូម្នាក់នេះបានធ្វើសកម្មភាពចាប់រំលោភក្មេងស្រីរងគ្រោះនៅក្នុងបន្ទប់ទឹកនៅក្នុងសាលារៀន។

ហេតុការណ៍នេះបានកើតឡើងកាលពី​ម៉ោង​១០​និង​១៥​នាទី ថ្ងៃ​ទី​៩ ខែឧសភា ឆ្នាំ​២០១៩ នៅ​ចំណុច​ក្នុង​បន្ទប់ទឹក​សាលា​ឯកជន​មួយ សាខា​មាត់ទន្លេ ក្នុងភូមិ​តា​ខ្មៅ​៣ សង្កាត់​តា​ខ្មៅ ក្រុង​តា​ខ្មៅ។

ជនសង្ស័យ​ល្មោភកាម មានឈ្មោះរ៉ូ​ម៉ា​ន់ បា​ឡូ​អា​គី​ណូ ភេទ​ប្រុស ជនជាតិ​ហ្វី​លី​ពី​ន អាយុ​២៧​ឆ្នាំ ស្នាក់​នៅផ្ទះ​ជួល សង្កាត់​ទួល​ទំពូង ខណ្ឌ​៧​មក​រា មុខរបរ​គ្រូបង្រៀន​ភាសា​អង់គ្លេស។ ចំណែកក្មេង​ស្រី​រង​គ្រោះ​ទើប​អាយុ​៤​ឆ្នាំ ជា​សិស្ស មាន​ទីលំនៅ​ខេត្តកណ្តាល។

ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា កាលពីវេលាម៉ោង​១២​ថ្ងៃត្រង់ ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៩ សមត្ថកិច្ចបានទទួលពាក្យបណ្តឹងពីឪពុកម្តាយក្មេងស្រីរងគ្រោះ បានចោទប្រកាន់លើលោកគ្រូបបង្រៀនភាសាអង់គ្លេសម្នាក់ មានឈ្មោះរ៉ូ​ម៉ា​ន់ បា​ឡូ​អា​គី​ណូ ថាបានចាប់រំលោភកូនស្រីរបស់គាត់។ បន្ទាប់មកសមត្ថកិច្ចក៏​បានហៅ​ជនសង្ស័យ​មកសាកសួរ។

ប្រភពដដែលបានបន្តថា នៅមុនពេលកើតហេតុ កាលពីវេលាម៉ោង​៧​ព្រឹក ​ថ្ងៃ​ទី៩ ខែឧសភា ឆ្នាំ២០១៩ គាត់ជូន​កូនស្រី​ទៅ​រៀន​នៅ​សាលា​សាខា​មាត់ទន្លេ​តា​ខ្មៅ​ ដូច​សព្វដង​។ លុះ​ដល់​ម៉ោង​១០​និង​៣០​នាទី ទើប​ទៅ​ទទួល​ក្មេង​ស្រី​រង​គ្រោះ​ត្រឡប់​មក​ផ្ទះ​វិញ ពេល​មក​ដល់​ផ្ទះ​ម្តាយ​ក្មេង​ស្រី​រង​គ្រោះ​ក៏​ផ្លាស់​សំលៀក​បំពាក់​ឱ្យ​កូន ទើប​ឃើញ​មាន​ស្នាម​ឈាម​ប្រឡាក់​លើ​ខោ​លី​អូ​កូន និង​មាន​ទឹកកាម​ប្រឡាក់​ស្អិត​ជាប់​ខោ​ទៀត​ផង។ ម្តាយក្មេងស្រីក៏បានឈ្លេចសួរកូនស្រី ហើយកូនស្រីក៏បានប្រាប់ថា នៅ​ក្នុង​ម៉ោង​រៀននោះ នាងបានសុំលោកគ្រូ​ឈ្មោះ​ប៉ា​ឡូ​ ដើម្បីចេញទៅ​បត់ជើង ពេល​នោះ​លោកគ្រូ​បានអនុញ្ញាត​ឱ្យទៅ ប៉ុន្តែលោកគ្រូបានដើរតាមក្រោយ ​រហូត​ដល់​បន្ទប់ទឹក។ ពេល​នាងបត់ជើងតូច​ហើយនោះ ជនសង្ស័យបាន​លាង​គូថ​ឱ្យ​ក្មេងស្រីរង​គ្រោះ ហើយ​ជនសង្ស័បានលូកលេងប្រដាប់ក្មេងស្រីរងគ្រោះ រហូតចេញ​ឈាម​។

ប្រភពសមត្ថកិច្ចបានឱ្យ​ដឹង​បន្ថែម​ថា ក្រោយកូនស្រីប្រាប់រឿងហេតុយ៉ាងដូច្នេះ ម្តាយក្មេងស្រីរងគ្រោះបាននាំកូនស្រីទៅ​ពិនិត្យ​នៅ​មន្ទីរពេទ្យ​ជ័យ​ជំនះ ហើយ​គ្រូពេទ្យ​ប្រាប់​ថា ប្រដាប់​ភេទ​ក្មេង​ស្រី​រង​គ្រោះ​មាន​ដាច់​រយះ​ដូច​មាន​របស់​រឹង​ធំ​ដាក់​ចូល។

ក្រោយឃាត់ខ្លួន ជនសង្ស័យមិនបានឆ្លើយសារភាពនោះទេ។

បច្ចុប្បន្ន សមត្ថកិច្ចបានកំពុងកសាងសំណុំរឿងជនសង្ស័យសំណុំរឿង និង​បញ្ជូន​ជនសង្ស័យ​ទៅ​កាន់​តុលាការ ដើម្បី​ចាត់​កាតាមនីតិវិធីច្បាប់៕

RELATED ARTICLES