អតីត Miss Grand Cambodia ២០១៨ ស្រីស្អាតឌី លីកា បានចាប់ដៃតារាសម្តែងគន់ រៀមរតនៈ ហៅចែ រ៉ូហ្សា ឃោសនាឱ្យផលិតផលថែរក្សានិងព្យាបាលសក់ ម៉ាក Huapusi ដែលនេះជាលើកទី១ហើយ ដែលពួកគេបានធ្វើទូតសុច្ឆន្ទៈរួមគ្នា។

តាមព័ត៌មានថា ឌី លីកា និងចែ រ៉ូហ្សា ទទួលបានតម្លៃខ្ពស់ចំពោះស្ពតមួយនេះ ហើយអ្នកទាំង២បានចុះកុងត្រាផ្សព្វផ្សាយឱ្យផលិតផលនេះ រយៈពេល១ឆ្នាំដូចគ្នា។

គន់ រៀមរតនៈ ហៅចែ រ៉ូហ្សា បានថ្លែងទាំងទឹកមុខរីករាយថា “ខ្ញុំនិងកញ្ញាលីកា ត្រូវបានក្រុមហ៊ុនជ្រើសរើសឱ្យធ្វើជាអ្នកតំណាងរយៈពេលមួយឆ្នាំពេញ ឱ្យផលិតផលម៉ាក Huapusi។ ខ្ញុំពេញចិត្តណាស់ក្នុងការធ្វើការងារេនេះជាមួយលីកា ព្រោះថា ផលិតផលថែរក្សានិងព្យាបាលសក់ម៉ាក Huapusi ជាផលិតផលថ្មីដែលមានគុណភាពរូបមន្តនិងស្តង់ដានាំចូលពីប្រទេសបារាំង។ ផលិតផលនេះមានគុណភាពជួយថែរក្សាព្យាបាលសក់ឱ្យមានសុខភាពលូតលាស់បានល្អបំបាត់អង្គែ ការពារមិនឱ្យសក់ជ្រុះសំពោងស្ងួត បែកចុងគ្មានទម្ងន់”។

គន់ រៀមរតនៈ ហៅចែ រ៉ូហ្សា តស៊ូប្រឡូកសិល្បៈជាច្រើនឆ្នាំមកហើយ ដែលបានថតភាពយន្តជាច្រើន តាមរយៈការសម្តែងធ្វើឱ្យទស្សនិកនជនបានសប្បាយរីករាយ។ ចែរ៉ូហ្សា ក៏លេចមុខក្នុងកម្មវិធីសប្បុរសធម’ជាហូរហែដែរ ហើយម្តងនេះស្រាប់តែមកចាប់ដៃស្រីស្អាត ឌី លីកា ក្នុងស្ពតថ្មី Huapusi នេះ ធ្វើឱ្យរ៉ូហ្សា កាន់តែឡើងកាលីពថែមទៀត៕

