Thursday, September 18, 2025
Homeតារាខ្មែរឱក សុគន្ធកញ្ញា ស្វាមីជប់លៀងលើកទឹកចិត្ត

ឱក សុគន្ធកញ្ញា ស្វាមីជប់លៀងលើកទឹកចិត្ត

ការសាសងស្នេហ៍តាមរយៈដំណើរក្រេបចន្ទទឹកឃ្មុំ (Honey Moon) ដល់ទៅ៧ប្រទេស គឺបារាំង, បែលហ្សិក, ហូឡង់ដ៍, អូទ្រីស, អូស្ត្រាលី, អ៊ីតាលី និងអាឡឺម៉ង់ដ៍ នោះ មិនទាន់គ្រប់គ្រាន់ឡើយសម្រាប់ប្អូនថៅកែហង្សមាស លោកអ៊ឹង សុខលី ដែលជាអ្នកគ្រប់គ្រងទូរទស្សន៍ហង្សមាស ដើម្បីផ្គាប់ចិត្តភរិយាឱ្យកាន់តែរីករាយថែមទៀតនោះ លោកសុខលី បានជប់លៀងឱ្យភរិយា និងតារាជិតស្និទ្ធ ដោយពួកគេបានជួបជុំគ្នាញ៉ាំអាហារ និងផឹកស៊ីយ៉ាងសប្បាយរីរាយ កាលពីរាត្រីថ្ងៃទី៧ ខែកក្កដា នៅឃ្លាំងរបស់លោកសុខលី។

តារាដែលទៅចូលរួមកម្មវិធីរបស់ ឱក សុគន្ធកញ្ញា ដែលត្រូវស្វាមីចំណាយលុយជប់លៀងឱ្យនោះ មានដូចជា  ឈិត សុវណ្ណបញ្ញា, ណុប បាយ៉ារិទ្ធ, នីកូ, នួន សុធារៈ, វ៉ាន់ ផល្លី, ឃុន វត្ថា, ប៉ាច គីមមួយ និងកែវ ច័ន្ទនិមល ជាដើម។

តារាចម្រៀងណុប បាយ៉ារិទ្ធ ថ្លែងសារ ថា”ចូលរួមកម្មវិធីជប់លៀងហ៊ាលី និងប្អូនស្រីកញ្ញា ជួបជុំតារាចម្រៀងគ្រួសារហង្សមាស និងក្រុមការងារ”។

ចំណែកស្រីស្រស់ គីមមួយ វិញ វាចាថា នាងក៏បានទៅចូលរួមកម្មវិធីជប់លៀងរបស់ចែកញ្ញា និងហ៊ាលី ក្រោយមង្គលការនេះផងដែរ។

តាមព័ត៌មានថា ស្វាមីឱក សុគន្ធកញ្ញា លោកអ៊ឹង សុខលី ចង់លើកទឹកចិត្តភរិយារបស់លោក ដែលបានចាប់ផ្តើមការងារថ្មីជាគណៈកម្មការកម្មវិធីប្រលងចម្រៀង X Factor Cambodia រដូវកាលទី១នេះ បន្ថែមពីលើកម្មវិធី៣ផ្សេងទៀតដែលមានស្រាប់ ហេតុនេះហើយ ទើបលោកសុខលី ត្រូវតែជប់លៀងឱ្យ។

ចំណែកតារាមួយចំនួនដែលចូលរួមនោះ គឺពួកគេបានឡើងច្រៀងថ្ងៃមង្គលការបស់សុគន្ធកញ្ញា និងលោកសុខលី ហេតុនេះហើយត្រូវតែជប់លៀងលើកទឹកចិត្តឱ្យពួកគេដែរ។

មង្គលការឱក សុគន្ធកញ្ញា និងលោកអ៊ឹង សុខលី កាលពីថ្ងៃទី១៦ ខែឧសភា ឆ្នាំ ២០១៩ ដែលរៀបចំនៅសណ្ឋាគារសុខាភ្នំពេញ នោះ ត្រូវបានគេចាត់ទុកថា ជាការចំណាយធំជាងគេ ព្រោះគ្រាន់តែជប់លៀង២០០តុនោះ អស់ជាង១០ម៉ឺនដុល្លារ (១តុថ្លៃជាង៥០០ដុល្លារ) ហើយពេលនេះ សុគន្ធកញ្ញា ក្លាយជាតារាចម្រៀងស្រី ដែលមានឥទ្ធិពលជាងគេនៅហង្សមាស ដោយសារតែនាងជាប្អូនថ្លៃ លោកថៅកែឧកញ៉ាអ៊ឹង ឆៃងួន។

ដោយឡែក អ្នកជំនាញសិល្បៈបានលើកឡើងស្រដៀងគ្នាថា សុគន្ធកញ្ញា នឹងមិនធ្លាក់ចុះខ្លាំងឡើយ ក្រោយពេលមានប្តីនេះ ព្រោះសំអាងថា គ្រាន់តែស្វាមីរបស់នាងបានផ្តល់តំណែងឱ្យនាងជា គ្រូបង្វឹក និងគណៈកម្មការដល់ទៅ៤កម្មវិធីផ្សេងគ្នានៅទូរទស្សន៍ហង្សមាស គឺ The Voice Cambodia, The Voice Kids Cambodia, Cambodian Idol និង X Factor Cambodia។ ចំណែកនៅផលិតកម្មរស្មីហង្សមាស វិញ សុគន្ធកញ្ញា ចង់ច្រៀងបទអី គឺអ្នកនិពន្ធសរសេរជូនភ្លាម៕

RELATED ARTICLES