Thursday, September 18, 2025
Homeតារាខ្មែរសុខ ពិសី បន្តោកសេរ៉ូមទាំងកណ្តាលយប់ ព្រោះតែប្រឹងពេក

សុខ ពិសី បន្តោកសេរ៉ូមទាំងកណ្តាលយប់ ព្រោះតែប្រឹងពេក

សុខ ពិសី បានបន្តោកសេរ៉ូមទាំងកណ្តាលអធ្រាត្រកាលពីយប់ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៩ ដោយសារតែស្ថានភាពសុខភាពរបស់នាងបានចុះខ្សោយពេក ព្រោះតែសម្រាកមិនបានដិតដល់ព្រោះតែមមាញឹកការថតសិល្បៈ ហើយនាងឆ្លៀត Live លក់ផលិតផលតាមអនឡាញ។

យ៉ាងណា ជំងឺរបស់ពិសី មិនជាធ្ងន់ធ្ងរខ្លាំងរហូតដឹកទៅសង្គ្រោះបន្ទាន់នោះទេ ហើយអ្នកគាំទ្រតារាចម្រៀងសាច់សខ្ចីរូបនេះបានសំណូមពរឱ្យនាងសម្រាកឱ្យបានដិតដល់ ចៀសវាងកុំឱ្យមានជំងឺធ្ងន់នាំតែរំខានដល់ការច្រៀងសម្តែងរបស់នាង។

សុខ ពិសី តែងត្រូវបានលោកឪពុករបស់នាងជូនទៅច្រៀងសម្តែងជាប្រចាំរយៈពេលជាង១០ឆ្នាំមកហើយ តាំងពីនាងកំព្រាម្តាយម៉្លេះ។

ជាញឹកញាប់គេឃើញតារាល្បីរបស់សាន់ដេ រូបនេះ ជិះរថយន្ត៣គ្រឿងឆ្លាស់គ្នា គឺ Lexus Lx460, Audi និង Range Rover ដែលធ្វើឱ្យមហាជនចាប់អារម្មណ៍ជាខ្លាំង។ ប៉ុន្តែយ៉ាងណា សុខ ពិសី ដែលទៅដល់ឆាកណាត្រូវបានយុវវ័យជាច្រើនព័ទ្ធឱបថើបនោះ នាងមិនដែលចង់និយាយរឿងការលេងម៉ូដឡានឡើយ។

ដោយឡែកទាក់ទងរឿងចូលរោងការវិញ តារាសាច់សដូចបណ្តូលចេក សុខ ពិសី ដែលប៉ះស្នេហ៍ជាមួយថៅកែផលិតកម្មសាន់ដេ លោកឡាយ សុខចំរើន ជាច្រើនឆ្នាំ ប៉ុុន្តែទាំងសងខាងមិនដែលសារភាពនោះ នៅតែអះអាងថា នាងគ្មានគម្រោងរៀបការឆាប់ៗឡើយ៕

RELATED ARTICLES