Thursday, September 18, 2025
Homeតារាខ្មែរស្រីស្រស់ជីមមី កើតជំងឺគ្រុនឈាម មហាជនកំពុងព្រួយបារម្ភ

ស្រីស្រស់ជីមមី កើតជំងឺគ្រុនឈាម មហាជនកំពុងព្រួយបារម្ភ

ស្រីស្រស់សាច់សខ្ចីរាងស្រលន កញ្ញាជីមមី ត្រូវប៉ាន់ធ្វើពិធីការិនីដល់ទៅ៤ភាសា គឺខ្មែរ , ថៃ , ចិន និងអង់គ្លេស ទើបធ្វើឱ្យបណ្តាក្រុមហ៊ុន Agency មួយចំនួនត្រូវការនាង ដូចខៀវ សានសាណា និង Vj ណាណា ដែរ។

ប៉ុន្តែជីមមី អះអាងថា ការចេះតែជំនាញពិធីការិនីមួយមុខ គឺមិនទាន់គ្រប់គ្រាន់សម្រាប់នាងឡើយ ព្រោះបំណងរបស់នាង ចង់ហក់ចូលថតសម្តែង MV និងកុន នាពេលខាងមុខនេះ។

ពិធីការិនីរូបនេះ បញ្ជាក់ថា “ខ្ញុំត្រូវតែបង្កើនសមត្ថភាពថែមទៀត ខ្ញុំមិននៅត្រង់ហ្នឹងទេ។ ខ្ញុំចង់ចូលថតកុនសម្តែង MV អី នៅពេលវេលាសមស្របណាមួយ បើទោះជាការថតសម្តែង មិនសូវបានលុយច្រើន ដូចធ្វើពិធីការិនីមែន ប៉ុុន្តែខ្ញុំស្រលាញ់ខាងហ្នឹងយូរហើយដែរ អ៊ីចឹងគ្មានឧបសគ្គទេ”។

ជីមមី ឬម៉េង ឃុននី អាចរកប្រាក់ចំណូលបានរាប់ពាន់ដុល្លារ តាមរយៈការធ្វើពិធីការិនីតាមបណ្តាកម្មវិធីសម្ពោធក្រុមហ៊ុនធំៗ ដោយនាងស៊ីថ្លៃក្នុង១ម៉ោង៥០០ដុល្លារ សម្រាប់នៅរាជធានីភ្នំពេញ និងចុះតាមខេត្តក្បែរ១ពាន់ដុល្លារ ហើយនាងថា បើកម្មវិធីនោះ ហួសពី៣ម៉ោងឡើង គឺនាងគិតលុយថែមទៀត។

ជីមមី បន្ថែមថា សម្រាប់ឆ្នាំ២០១៩នេះ នាងរកប្រាក់បានច្រើនជាងឆ្នាំមុនៗ ប៉ុន្តែនាងមិនលាតត្រដាងទិន្នន័យប្រាក់ចំណូលឡើយ ខណៈដែលមានការលើកឡើងរបស់ម្ចាស់ Agency មួយចំនួន ដែលជិតស្និទ្ធជីមមី ថា ពិធីការិនី PNN រូបនេះ រកលុយក្នុង១ខែបានមិនក្រោម២ម៉ឺនដុល្លារឡើយ។

ទន្ទឹមនឹងកាក់កបក្នុងអាជីពជាពិធីការិនីនោះ ស្រាប់តែនៅថ្ងៃនេះជាខួបគម្រប់៤ឆ្នាំ របស់ស្ថានីយទូរទស្សន៍ PNN នោះ ស្រាប់តែកញ្ញាជីមមី ដែលជាពិធីការិនីប្រចាំនៅទីនោះ បែរជាមិនបានចូលរួមទៅវិញ ធ្វើឲ្យមហាជនសង្ស័យគ្រប់គ្នាថា នាងចាកចេញពីទ្រនំនេះទៅហើយ ប៉ុន្តែជីមមី បានប្រាប់ថា នាងមានជំងឺគ្រុនឈាម ទើបមិនអាចទៅធ្វើពិធីការិនីបាន។

ជីមមី បានបង្ហោះសារលើទំព័រហ្វេសប៊ុករបស់នាងថា “សុំទោសណាដែលល្ងាចនេះ ជីមមី មិនបានធ្វើជាពិធីការិនីក្នុងកម្មវិធីគំរប់ខួប4ឆ្នាំ របស់​PNN ល្ងាចនេះ។ ដោយសារតែជីមមី កំពុងជាប់សំរាកព្យាបាលជំងឺគ្រុនឈាម។ សង្ឃឹមថា អ្នកទាំងអស់គ្នានឹងទទួលបានភាពសប្បាយរីករាយក្នុងកម្មវិធីដែល PNN រៀបចំជូ​នណា”។

យ៉ាងណា បន្ទាប់ពីជីមមី បានប្រាប់ពីការអវត្តមានរបស់នាងនោះ មិត្តភក្តិរួមអាជីព និងអ្នកគាំទ្រ សុទ្ធតែបានជូនពរនាងឲ្យបានឆាប់ជាសះស្បើយពីជមងឺដ៏កាចសហាវនេះ នឹងឆាប់វិលមករកអាជីពសិល្បៈវិញ៕

RELATED ARTICLES