Thursday, September 18, 2025
Homeតារាខ្មែរឱក សុគន្ធកញ្ញា ខកខានមិនបានធ្វើតួឯក “ខ្ញុំមានញាណលើស”

ឱក សុគន្ធកញ្ញា ខកខានមិនបានធ្វើតួឯក “ខ្ញុំមានញាណលើស”

ឱក សុគន្ធកញ្ញា ត្រូវគ្រងតំណែងធំក្នុងរឿងខ្នាតធំរបស់ផលិតកម្មរស្មីហង្សមាស “ខ្ញុំមានញាណលើស” ដែលជាភាពយន្តបន្ទាប់ពីរឿង “នេសាទក្រពើ”។ ប៉ុន្តែសុគន្ធកញ្ញា ដែលអ្នកដឹកនាំរឿងនេះថា នាងស័ក្តិសមបំផុតក្នុងតំណែងតួឯកក្នុងរឿងមួយនេះត្រូវអាក់ខានទៅវិញ ធ្វើឱ្យប្អូនថ្លៃថៅកែហង្សមាសរូបនេះ មានការសោកស្តាយជាពន់ពេក។

ប្រភពពីតារាសម្តែងម្នាក់ក្នុងរឿង “ខ្ញុំមានញាណលើស” បានបង្ហើបឱ្យដឹងថា សាច់រឿងទាំងមូលគឺតួឯកស្រីស័ក្តិសមបំផុត គឺឱក សុគន្ធកញ្ញា តែម្តង ហើយតារាចម្រៀងរូបនេះក៏មានការពេញចិត្តខ្លាំងដែរ តែគួរឱ្យស្តាយនាងមិនអាចចូលរួមថតបាន ដោយសារតែជាប់មមាញឹកអាជីពចម្រៀងខ្លាំងពេក។

ប្រភពបានឱ្យដឹងថា ដោយសារតែសុគន្ធកញ្ញា មិនអាចចូលរួមថតសម្តែងរឿង “ខ្ញុំមានញាណលើស” បាន ហើយពេលនេះភាពយន្តខ្នាតធំទី2របស់ផលិតកម្មនេះត្រូវបានថតបញ្ចប់ទៅហើយ នឹងត្រៀមដាក់បញ្ចាំងគ្រប់រោងកុនទំនើបៗទាំងអស់ក្នុងពេលឆាប់ៗនេះហើយ។

បើទោះជាឱក សុគន្ធកញ្ញា បានអាក់ខានថតសម្តែងរឿង “ខ្ញុំមានញាណលើស”នេះ មែន ប៉ុន្តែសម្រាប់តារាផ្សេងៗទៀត ដូចជា ឆន សុវណ្ណរាជ, ណុប បាយ៉ារិទ្ធ, គ្រី ថៃពៅ, ឌុច សុភា, ប៉ាច គីមមួយ ជាដើមនោះ បានដំណើរការថតរឿងនេះតាមគម្រោង។

ប៉ុន្តែតារាមួយចំនួននិយាយថា ពួកគេស្តាយដែលមិនបានសម្តែងរឿងនេះជាមួយប្អូនថ្លៃថៅកែហង្សមាស ឱក សុគន្ធកញ្ញា ព្រោះតែនាងជាប់ច្រៀងរើខ្លួនមិនរួចនោះ៕

RELATED ARTICLES