Thursday, September 18, 2025
Homeតារាខ្មែរនៅ សុនិតា សម្រាលកូនប្រុសប្រកបដោយសុវត្ថិភាព

នៅ សុនិតា សម្រាលកូនប្រុសប្រកបដោយសុវត្ថិភាព

បន្ទាប់ពីរង់ចាំអស់រយៈពេល៩ខែ១០ថ្ងៃ ទីបំផុតនៅថ្ងៃនេះ អ្នកនាងនៅ សុនិតា បានសម្រាលកូនប្រុសដោយជោគជ័យហើយនៅក្នុងមន្ទីរពេទ្យមួយកន្លែង ក្បែរកោះពេជ្រ រាជធានីភ្នំពេញ។  ប៉ុន្តែមកដល់ពេលនេះ គេមិនទាន់ដឹងថា នៅ សុនិតា សម្រាលកូនដោយធម្មជាតិឬវះកាត់នៅឡើយទេ។ ខណៈដែលស្វាមីរបស់នាង ជាអគ្គនារយករងទូរទស្សន៍បាយ័ន និងក្រុមគ្រួសារពុំទាន់ទម្លាយឲ្យដឹងនោះទេ។

បើតាមប្រភពជិតស្និទ្ធបានប្រាប់ឲ្យដឹងថា អ្នកនាងនៅ សុនិតា ពិតជាបានសម្រាលកូនប្រុសនៅក្នុងមន្ទីរពេទ្យមួយក្បែរកោះពេជ្រពិតប្រាកដមែន ហើយកូនរបស់សុនិតា ថ្លោសណាស់ មានទម្ងន់រហូតដល់ជាង៣គីឡូក្រាម។

ប្រភពបានឲ្យដឹងទៀតថា ពេលសុនិតា ចូលក្នុងបន្ទប់សម្រាល ស្វាមីរបស់នាងគឺលោកទិត ថាវរិទ្ធ តែងនៅក្បែរគ្រប់ពេល ដើម្បីលើកទឹកចិត្ត ហើយលោកឆ្លេឆ្លាណាស់មិនអង្គុយចុះនោះទេ ដោយសារតែបារម្ភពីសុនិតា ផង និងចង់ឃើញមុខកូនផង។

គួរបញ្ជាក់ថា នៅ សុនិតា បានភ្ជាប់ពាក្យជាមួយទិត ថាវរិទ្ធ កាលពីថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០១៨ បន្ទាប់ពីពួកគេបានទំនាក់ទំនងស្នេហាជាមួយគ្នាអស់រយៈពេលជាង១ឆ្នាំ និងធ្លាប់ទាំងបានចេញទៅសាងអនុស្សាវរីយ៍ជាមួយគ្នានៅអូស្ត្រាលីទៀតផង៕

RELATED ARTICLES