Thursday, September 18, 2025
Homeតារាខ្មែរតារាចម្រៀងកម្សត់ ចោរលួចកាច់សោកម៉ូតូ យកទៅបាត់

តារាចម្រៀងកម្សត់ ចោរលួចកាច់សោកម៉ូតូ យកទៅបាត់

តារាចម្រៀងមិនមែនសុទ្ធតែមានរថយន្ដទំនើប និងវីឡារស់នៅគ្រប់ៗគ្នានោះទេ គឺតារាខ្លះរស់នៅផ្ទះជួល និងជិះម៉ូតូដូចអ្នកប្រកបរបរផ្សេងៗទៀតដែរ។

ជាក់ស្ដែងតារាចម្រៀងដែលមានប្រវត្តិកម្សត់ម្នាក់របស់ផលិតកម្មភី លោកពិទ្ធី ផាក ដែលកំពុងមានបញ្ហាជីវភាពខ្វះខាត និងរស់នៅផ្ទះជួលផងនោះ ត្រូវបានចោរលួចកាច់កម៉ូតូទៅបាត់ កាលពីយប់ថ្ងៃទី២២ ខែកក្កដា នៅវេលាម៉ោង៩និង៤០នាទី នៅស្ទឹងមានជ័យ (ព្រែកទាល់)។

បើតាមការអះអាងរបស់ផន ចាន់ណា ថៅកែផលិតកម្មភី បានឲ្យដឹងថា ម៉ូតូដែលតារាចម្រៀងរបស់លោកត្រូវចោរលួចយកទៅបាត់នោះ ម៉ាក Zoomer –X ឆ្នាំ២០១៦ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1DF-4512  ហើយលោកស្នើសុំដល់សមត្ថកិច្ច និងបងប្អូន បើបានប្រទះឃើញសូមជួយរាយការណ៍ប្រាប់ប៉ូលិស ឬទាក់ទងតាមលេខទូរស័ព្ទ ០១៥ ៦៣៣ ៧៥៧ ។

គួរបញ្ជាក់ថា តារាចម្រៀងពុទ្ធី ផាក ត្រូវបានគេស្គាល់តាមរយៈបទចម្រៀងនៅផលិតកម្មភី ដូចជា បទ ”មិនបំផ្លាញក្ដីសុខអូនទេ”, ”ខ្មៅកាងិត” ជាដើម។

ដោយសារមានជីវភាពត្រដាបត្រដួស កន្លងមកតារាចម្រៀងរូបនេះក៏ត្រូវបានចាងហ្វាងផលិតកម្មភី ជួយថវិកាខ្លះក្នុងការទិញម៉ូតូនេះដែរ ប៉ុន្តែពេលនេះត្រូវបានចោលួចកាច់ករបាត់ ធ្វើឲ្យគេជួបការពិបាក គ្មានអីទៅច្រៀងតាមឆាក៕

RELATED ARTICLES