Thursday, September 18, 2025
Homeព័ត៌មានសិល្បៈកែវ ច័ន្ទនិមល មិនបានខឹងសម្បាអ្នករិះគន់ ថែមទាំងបង្ហោះសារថា “ខ្ញុំមានថ្ងៃនេះក៏ដោយសារហង្សមាស និងបងប្អូនទាំងអស់គ្នា ដូច្នេះហើយទើបធ្វើឲ្យខ្ញុំមិនចុះចាញ់”

កែវ ច័ន្ទនិមល មិនបានខឹងសម្បាអ្នករិះគន់ ថែមទាំងបង្ហោះសារថា “ខ្ញុំមានថ្ងៃនេះក៏ដោយសារហង្សមាស និងបងប្អូនទាំងអស់គ្នា ដូច្នេះហើយទើបធ្វើឲ្យខ្ញុំមិនចុះចាញ់”

ក្រោយពេលដែលអ្នកដឹកនាំកម្មវិធី “ឋានសួគ៌ឬឋាននរក” ចេញសារទទួលស្គាល់នូវកំហុសឆ្គង ដែលធ្វើឲ្យអ្នកគាំទ្រធ្វើការរិះគន់ទៅលើអ្នកនាងកែវ ច័ន្ទនិមល យ៉ាងខ្លាំងនោះ ទីបំផុតអ្នកនាងនិមល មិនបានគេចវេះនោះទេ ថែមទាំងចេញសារថា “ខ្ញុំមានថ្ងៃនេះក៏ដោយសារហង្សមាស និងបងប្អូនទាំងអស់គ្នា ដូច្នេះហើយទើបធ្វើឲ្យខ្ញុំមិនចុះចាញ់”។

អ្នកនាងកែវ ច័ន្ទនិមល បានបង្ហោះសារលើទំព័រហ្វេសប៊ុករបស់អ្នកនាងថា “នាងខ្ញុំសូមអរគុណដល់បងប្អូនទស្សនិកជនទាំងអស់ដែលបានយកចិត្តទុកដាក់តាមដាននិងរិះគន់ក្នុងន័យស្ថាបនាគ្រប់យោបល់ អរគុណដល់ក្រុមការងារក្រុមហ៊ុនហង្សមាស ដែលបានបកស្រាយការពិតពីក្រោយខ្នងនៃរឿងទាំងអស់នេះ”។

អ្នកនាងនិមល បានបន្តថា ”ក្នុងនាមនាងខ្ញុំនិងបងProducer ព្រមទាំងបុគ្គលិកទាំងអស់ក្នុងស្ថាបន័ផ្សព្វផ្សាយ និងកំសាន្ត គឺតែងតែព្យាយាមអស់ពីលទ្ធភាពដើម្បីបំរើអារម្មណ៍ទស្សនិកជន ដូច្នេះយើងខ្ញុំពិតជាសោកស្តាយនិងសុំការអធ្យាស្រ័យចំពោះកំហុសឆ្គងដោយអចេតនាមួយនេះ ទោះបីជានាងខ្ញុំត្រូវអានសំណួរ និងឆ្លើយចំលើយទៅតាមអ្វីដែលកម្មវិធីបានរៀបចំឲ្យក៏ពិតមែន ក៏នាងខ្ញុំហ៊ានអះអាងថា បង Producer គ្មានបំណងសាងកំហុសនេះឡើយ”។

អ្នកនាងបាបន្ថែមទៀតថា “ដូច្នេះសូមការយោគយល់ពីបងប្អូនផងចុះ យើងខ្ញុំមិនបានគេចវេសពីកំហុសឡើយ គ្រាន់តែការងារមួយចំនួនយើងត្រូវការជជែកវែកញែកជាមួយក្រុមការងារដើម្បីរកដំណោះស្រាយមួយដ៏ល្អបំផុតសម្រាប់បងប្អូនទាំងអស់គ្នា ព្រោះបងប្អូនខឹងក៏ដោយសារបងប្អូនមិនចង់ឲ្យយើងខ្ញុំខុស ហើយក៏សូមអរគុណសម្រាប់ការលើកទឹកចិត្តរបស់ក្រុមគ្រួសារបងប្អូនមិត្តភក្កិទាំងអស់ក្នុងពេលប៉ុន្មានថ្ងៃនេះមកលើនាងខ្ញុំ ខ្ញុំមានថ្ងៃនេះក៏ដោយសារហង្សមាស និងបងប្អូនទាំងអស់គ្នា ដូច្នេះហើយទើបធ្វើឲ្យខ្ញុំមិនចុះចាញ់”។

យ៉ាងណា កាលពីម្សិលមិញនេះ ក្រោយឃើញភរិយាជាទីស្រលាញ់រងការរិះគន់ស្រោចដូចទឹកភ្លៀងនោះ ស្វាមីរបស់នាងមានឈ្មោះ សូវ៉ាត សីលា បានបង្ហោះសារលើទំព័រហ្វេសប៊ុកថា “ប៉ុន្មានឆ្នាំនេះអូនខិតខំប្រឹងប្រែងយកអស់កម្លាំងកាយចិត្តនិងដោយក្តីស្រលាញ់បំពេញការងារជាពិធីការិនីជាមួយនឹងការទទួលខុសត្រូវខ្ពស់ និងបានសម្រេចនូវលទ្ធផលជាច្រើន ជាពិសេសបើមិនមានគោលការណ៍ អូនក៏មិនដែលហ៊ានសម្រេចចិត្តខ្លួនឯងឡើយហើយអូនក៏ជាមនុស្សស្រីម្នាក់ដែលរឹងមាំនិងបានផ្តល់នូវក្តីស្រលាញ់និងយកចិត្តទុកដាក់ចំពោះអ្នកផងទាំងពួងផងដែរ បងពិតជាមានមោទនភាពចំពោះអូនខ្លាំងណាស់”។

អ្នកនាងកែវ ច័ន្ទនិមល និងស្វាមី

លោកសីលា បានបន្ថែមថា “គ្រានេះដោយសារមានមតិរិះគន់ដោយអសីលធម៌ពីមនុស្សមួយចំនួន (តូច) វាពិតជាធ្វើឲ្យប៉ះពាល់ដល់អារម្មណ៍របស់អូនខ្លាំងណាស់ ដោយវាក៏មិនមែនជាកំហុសរបស់អូនឡើយ ហើយអូនក៏មិនបានតបតសូម្បីតែបន្តិច តែទោះស្ថិតក្នុងកាលៈទេសបែបណាក៏ដោយ បងនិងក្រុមគ្រួសារនៅតែស្រលាញ់ និងមានមោទនភាពចំពោះអូនជានិច្ច។

ឆ្លើយតបនឹងការលើកទឹកចិត្តរបស់ស្វាមី អ្នកនាងកែវ ច័ន្ទនិមល បានបង្ហោះសារតបថា “អរគុណលោកប្តីដែលតែងតែផ្តល់តម្លៃលើការងារអូននៅក្បែរអូន លើកទឹកចិត្តអូនគ្រប់ពេល មិនគិតពីការងារខ្លួនក្នុងពេលដែលអូនត្រូវការជំនួយសូវ៉ាត សីលា សុំទោសដែលធ្វើឲ្យអ្នកផ្ទះយើង រួមទាំងបងបារម្ភ”៕

RELATED ARTICLES