ថ្មីៗនេះ ស្រីស្អាតកូនកាត់ខ្មែរអាឡឺម៉ង់ដ៍ កញ្ញាខាហ្គើរម៉ៃយ៉ា សូរ៉ៃយ៉ាម៉ាថា ហៅម៉ៃយ៉ា បានបង្ហាញភាពស្និទ្ធស្នាលគ្នាប្លែកជាមួយស្រីម្នាក់កាត់សក់ខ្លីដូចប្រុស ឈ្មោះពេជ្រ ដែលពួកគេបានឱបរឹតគ្នាដូចប្តីប្រពន្ធ ព្រមទាំងបណ្តើរគ្នាទៅលេងនៅថៃ តែ២នាក់ទៀតផង។

សកម្មភាពបែបនេះធ្វើឱ្យប្រុសៗសម្បូរទ្រព្យទាំងឡាយលង់សម្រស់កញ្ញាម៉ៃយ៉ា មានការខកចិត្តមិនតិចទេ ព្រោះតែគេសង្ស័យថា នាងជាតារាស្រីស្រលាញ់ស្រីដូចគ្នា (Lesbian) ហើយមើលប្រុសៗមិនចូលភ្នែកឡើយ។
អ្នកយកព័ត៌មានយើងធ្លាប់ព្យាយាមសុំការបំភ្លឺពីស្រីស្អាតម៉ៃយ៉ា ជាច្រើនលើកច្រើនសា តែនាងមិនព្រមបំភ្លឺរឿងឡើយ ពោលគឺគ្រាន់តែស្តាប់ចប់សំណួរ ក៏ចុចផ្តាច់ទូរស័ព្ទតែម្តង។

ដោយឡែក តារារួមអាជីពជាមួយម៉ៃយ៉ា វិញ ពួកគេបែរជានាំគ្នាខ្សឹបខ្សៀវគ្នាថា ម៉ៃយ៉ា មានស្រីស្រលាញ់ច្រើនជាងប្រុសទៅវិញ។ ប៉ុន្តែពួកគេមិនហ៊ានសន្និដ្ឋានថា តារាកូនកាត់អាឡឺម៉ង់ដ៍រូបនេះ ពិតជាបេតីតែស្រីៗ ហើយមើលប្រុសៗមិនចូលភ្នែក ឬយ៉ាងណាឡើយ។

ដោយឡែក ក្រោយពីកញ្ញៅម៉ៃយ៉ា បង្ហោះរូបភាព បេះដូងបែបជាគូស្នេហ៍ជាមួយស្រីម្នាក់ឈ្មោះ ពេជ្រ ហើយត្រូវគេ Comment សួរថាជាសង្សារមែន ? ម៉ៃយ៉ា មិនព្រមឆ្លើយតបឡើយ។

ម៉ៃយ៉ា លេចធ្លោចុងក្រោយតាមរយៈរឿង “កូនពស់កេងកង” ហើយនាងជាតារាសម្តែងម្នាក់ដែលស៊ីថ្លៃខ្ពស់ ដោយថត១ថ្ងៃស៊ីថ្លៃ៣០០ដុល្លារ និងថត១រឿងស៊ីថ្លៃ៤០០០ដុល្លារ។
ប្រភពបានឱ្យដឹងថា ពិធីការិនី CNC កញ្ញាម៉ៃយ៉ា មានឧកញ៉ានិងមន្ត្រីធំៗជាច្រើនតាមស្នេហា តែនាងហាក់មិនអើរពើឡើយ ព្រោះក្រៅពីប្រឡូកសិល្បៈនាងត្រៀមចេញទៅរស់នៅជាមួយឪពុកនៅប្រទេសអាឡឺម៉ង់ដ៍ នាពេលខាងមុខនេះហើយ។

គួរបញ្ជាក់ថា មុនត្រូវគេសង្ស័យម៉ៃយ៉ា មានគូស្នេហ៍ជាស្រីដូចគ្នានេះ ស្រីស្អាតរូបនេះធ្លាប់ត្រូវបានគេគាំទ្រនាងច្រើនតាមរយៈរឿង “ភូមិខ្ញុំក្រមុំឆ្នាស”, “កំហឹងអ្នកក្រ”, “កញ្ញាអំបិលផ្អែម” និងរឿង“ទាយាទអាគម”៕