បន្ទាប់ពីសម្រេចចិត្កចូលសាងផ្នួស អន្ទិតតាក់សុី បានប្រគល់ផ្ទះនិងទ្រព្យសម្បត្តទៅឲ្យនាងភូម ជាភរិយា អស់គ្មានសល់ ប៉ុន្តែបួសមិនបានប៉ុន្មានថ្ងៃ ស្រាប់តែលោកមានជំងឺធ្ងន់ធ្ងរក៏សម្រេចចិត្តសឹកវិញ តែត្រូវភរិយាបដិសេធមិនយកធ្វើជាប្តី ពេលនេះលេចឮថា អន្ទិតតាក់សុី បានទៅរស់នៅជាមួយនាយក្រូច ទៅវិញ។

ចំពោះព័ត៌មាននេះ លោកតាក់ស៊ី បានប្រាប់ថា “ចំពោះការរស់នៅរបស់ខ្ញុំឥឡូវកំពុងស្ថិតនៅជាមួយនាយក្រូច គាត់យកមកចិញ្ចឹមសិន ស្នាក់នៅជាមួយគាត់បណ្តោះអាសន្ន ហើយបន្ទាប់មកទៀត ខ្ញុំគិតថា យើងរកបានទ្រនំនឹងយកម្តាយយកមកចិញ្ចឹមវិញ ហើយនិងមើលថែជំងឺរបស់គាត់ គឺខ្ញុំនៅចិញ្ចឹមម្តាយដែលគាត់មានជំងឺផង។

ដោយឡែកចំពោះការចូលប្រឡូកក្នុងសិល្បៈវិញនោះ លោតតាវុិចទ័រ ក៏បានទទួលយកអន្ទិតតាក់សុី មកលេងកំប្លែងក្នុងក្រុម CTN វិញ ដោយត្រូវសម្តែងរួមជាមួយភរិយាដូចដើម។

នាយតាក់ស៊ី រៀបរាប់ទៀតថា “ចំពោះការសម្តែងសិល្បៈកំប្លែងនៅពេលខ្ញុំ ចូល CTN វិញ រឿងហ្នឹងដូចដើម គឺយើងសម្តែងជាគ្នាទៅចាប់ដៃគូជាមួយគ្នា ហើយយើងរាប់អានជាបងប្អូន។

នាយតាក់សុី បានបន្តថា “ខ្ញុំជូនពរឱ្យគាត់ចាប់ដៃគ្នា ចេះស្រលាញ់គ្នា ថែរក្សាគ្នា និងស្រលាញ់កូនខ្ញុំដូចជាកូនរបស់គាត់ ឱ្យគាត់ចម្រុងចម្រើនរហូត ស្រលាញ់គ្នាដល់ចាស់ព្រេងចាស់ព្រឹទ្ធ គឺខ្ញុំជូនពរហ្នឹងផុសចេញពីចិត្តតែម្តង អត់មានថ្នាំងថ្នាក់ចិត្តទេ។ ចំពោះការចង់បានគូជីវិតថ្មីដែរឬយ៉ាងណា រឿងហ្នឹងខ្ញុំអត់ទាន់គិតទេ ព្រោះត្រូវចិញ្ចឹមម្តាយហើយនិងមើលថែគាត់សិន”៕
