Thursday, September 18, 2025
Homeតារាខ្មែរខេមរៈ សិរីមន្ត ប្រពន្ធក្នាញ់សាក់ខ្លា

ខេមរៈ សិរីមន្ត ប្រពន្ធក្នាញ់សាក់ខ្លា

តារាចម្រៀងខេម ប៊ុនថៃ ហៅខេមរៈ សិរីមន្ត កាន់តែធ្វើឱ្យប្រពន្ធខ្លួន អ្នកនាងកុយ ផល្លី គ្រឺតក្នាញ់ខ្លាំងថែមទៀត តាមរយៈការថតដោះអាវបញ្ចោញរូបសាក់ខ្លាក្រោមរន្ធផ្ចិតយ៉ាងសិចស៊ី ដោយគ្មានពាក់អាវឡើយ ដើម្បីឱ្យគេឃើញសាច់ដុំ។

សិរីមន្ត ថែមទាំងពាក់សក់វែងទម្លាក់មកស្មានិងលេងវ៉ែនតាខ្មៅ មើលទៅដូចនៅកំលោះអ៊ីចឹង បើទោះជារូបគេមានប្រពន្ធ និងកូនដល់ទៅ៣នាក់ហើយក្តី។

តាមរយៈការលេងស្ទីលថ្មីរបស់លោកប៊ុនថៃ នេះ ក្រៅពីភរិយាខ្លួនក៏មានក្រមុំៗមួយចំនួននៅតែជ្រួលជ្រើមចង់ឱបថើបអតីតតារាចម្រៀងក្លឹបកម្សាន្ត U2 នេះដែរ ប៉ុន្តែស្រីៗទាំងនោះហាក់ខកចិត្តនៅពេលដែលសិរីមន្ត ធ្លាប់តែប្រកែករឿងមានប្រពន្ធកូនជាមួយអ្នកកាសែតដល់ទៅ៩ឆ្នាំ តែចុងក្រោយធ្លាយរឿងមានប្រពន្ធកូន៣ ទើបធ្វើឱ្យនាងៗទាំងឡាយដែលធ្លាប់ទៅហែហមសិរីមន្ត ដល់ឆាកនោះដាច់ផ្ងារតូង និងលែងហ៊ានទៅតាមឱបថើបតារាចម្រៀងរូបនេះទៀត ព្រោះខ្លាចអ្នកនាងផល្លី ប្រចណ្ឌ។

ប្រភពបានឱ្យ ដឹងថា ទោះជាពេលនេះ សិរីមន្ត កាន់តែបង្ហាញភាពស្អិតល្មួតជាមួយប្រពន្ធ អ្នកនាងផល្លី កាន់តែប្លែកទៅៗ ដូចជាពួកគេបានស្លៀកខោអាវទាហានឡើងទៅថតលើកំពូលភ្នំព្រះវិហារ ផ្អើលអស់កងទ័ពយាមកាមជាយដែនមែន ប៉ុន្តែគេជឿថា អ្នកនាងផល្លី នៅតែចង់ឱ្យសិរីមន្ត ដឹកដៃនាងរៀបការជាចំហតាមប្រពៃណីខ្មែរ។

ប៉ុន្តែមុននេះ សិរីមន្ត បានអះអាងថា លោកនិងប្រពន្ធបានរៀបការតាំងពីឆ្នាំ២០០៩ ហើយបង្ហាញរូបថតឈុតអាពាហ៍ពិពាហ៍នៅ Tour Eiffel Paris ក្តី តែមហាជននៅតែមិនជឿជាក់ថា ពួកគេបានរៀបការតាមប្រពៃណីខ្មែរឡើយ៕

RELATED ARTICLES