បន្ទាប់ពីតារារ៉េប លោកគង់ ពិសិដ្ឋ បានទទួលមរណភាពកាលពីព្រឹកម្សិលមិញនេះ ហើយត្រូវដឹកយកតម្កល់នៅវត្តឬស្សីស្រស់នោះ នៅវេលាយប់ថ្ងៃដែលគេឃើញមិត្តភក្តិជិតដិតជាច្រើនរូបបាននាំគ្នាទៅដេកកំដរសព ដែលមើលទៅគួរឲ្យសង្វេគបំផុត។

លោកគង់ ពិសិដ្ឋ ឬ MC Junior Piseth មានអាយុ៣០ឆ្នាំ បានកើតជំងឺឈាមសសុីឈាមក្រហម និងជំងឺក្រពះរ៉ៃរុាំជាច្រើនខែមកហើយ ប៉ុន្តែទើបតែ២ទៅ៣ខែកន្លងមកនេះ ស្ថានភាពរបស់លោកបានទ្រុឌទ្រោមយ៉ាងខ្លាំងរហូតញាំបាយលែងចូល ធ្វើឲ្យធ្លាក់ខ្លួនស្គមស្គាំងមើលសឹងមិនស្គាល់។

សាកសពលោកគង់ ពិសិដ្ឋ នឹងត្រូវបូជានៅវាលាម៉ោង១១ថ្ងែត្រង់នេះនៅវត្តឬស្សីស្រស់ ដោយមានការចូលរួមពីក្រុមការងារអង្គការ និងមិត្តភក្តិជាច្រើនរូបទៀត។

គួរបញ្ជាក់ថា លោកគង់ ពិសិដ្ឋ ជាតារារ៉េបម្នាក់ដែលល្បីល្បាញខ្លាំងក្នុងបទចម្រៀង “ក្រមុំ៣ស្ទាយ” ធ្វើឲ្យមានមនុស្សស្គាល់រាប់លាននាក់។

ប៉ុន្តែគួរឲ្យស្តាយ លោកពិសិដ្ឋ ត្រូវបានជំងឺយាយីរហូតដល់ស្លាប់ ដែលធ្វើឲ្យមហាជនជាច្រើនមានការសោកស្តាយយ៉ាងខ្លាំង និងបានបួងសួងឲ្យវិញ្ញាណក្ខន្ធរបស់លោកបានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ៕



