Thursday, September 18, 2025
Homeតារាខ្មែរនៅ សុនិតា ហ៊ានរៀបការដូចស៊ឹម សូលិកា?

នៅ សុនិតា ហ៊ានរៀបការដូចស៊ឹម សូលិកា?

តារាកូន១មិនទាន់មានខាន់ស្លា អ្នកនាងនៅ សុនិតា ដែលជាភរិយារបស់អតីតអគ្គនាយករងទូរទស្សន៍បាយ័ន លោកទិត ថាវរិទ្ធ នោះមានប្រៀបជាងស៊ឹម សូលិកា ត្រង់ថា នាងទើបរស់នៅជាមួយលោកថាវរិទ្ធ ជាង១ឆ្នាំ ស្រាប់តែបានកូនង៉ែតម្នាក់បីប្រលែងលេងបាត់ទៅហើយ ខណៈដែលសូលិកា វិញ រស់នៅជាមួយអតីតប្តី អ្នកនាងលី ម៉ារីណា ដល់ទៅជាង៥ឆ្នាំ តែគ្មានកូនមួយគ្រាប់នឹងគេ។

ប៉ុន្តែចុងក្រោយនេះ នៅ សុនិតា បែរជាស្រឡាំងកាំងដោយសារស៊ឹម សូលិកា វិញម្តង ព្រោះថ្មីៗនេះ សូលិកា បានប្រកាសថា នាងនឹងរៀបការជាមួយលោកអេង រិទ្ធី នៅថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០១៩ នេះហើយ ដែលមានការជប់លៀងហៅសុទ្ធតែតារាល្បីៗឱ្យចូលរួមទៀតផង។

មង្គលការរបស់ស៊ឹម សូលិកា-អេង រិទ្ធី នៅពេលនេះ ធ្វើឱ្យមហាជនជាច្រើនបានលើកឡើងថា តើនៅ សុនិតា ហ៊ានរៀបការតាមដែរទេ ព្រោះថាកន្លងមកគូស្នេហ៍ទាំងពីរគូនេះ មានការប្រជែងគ្នាយ៉ាងខ្លាំង ទាំងម៉ូដវីឡា និងរថយន្ត ជាដើម គឺមិនឱ្យចាញ់ឈ្នះគ្នាឡើយ។

អ្វីដែលគួរឱ្យភ្ញាក់ផ្អើលនោះ គ្រាន់តែនៅ សុនិតា ពោះធំភ្លាម សូលិកា ធ្លាប់តែងខ្លួនធ្វើពោះធំក្លែងក្លាយតបទៅវិញទៀតផង ហើយពេលនេះទាំងសុនិតា និងសូលិកា គឺពេលនេះបានក្លាយទៅជាជំទាវព្រមគ្នាតែម្តង។

នៅ សុនិតា ធ្លាប់លេចឮថា នាងបានភ្ជាប់ពាក្យជាមួយលោកទិត ថាវរិទ្ធ កាលពីថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០១៨ តែនាងបានប្រកែក។

យ៉ាងណានៅពេលដែលអ្នកលេងបណ្តាញសង្គមបានរិះគន់ទៅលើនៅ សុនិតា ថា នាងសាងស្នេហ៍ឥតខាន់ស្លា ហើយមានកូនមុនរៀបការនោះ ស្រាប់តែអតីតតារាសម្តែងរូបនេះបានតបទៅទាំងកំហឹងវិញថា នាងបានរៀបចំពិធីតិចតួចហើយ គឺគ្មានអ្នកណាដឹងជាងខ្លួនឯងទេ។ នាងថា “ចង្កៀងផ្ទះអ្នកណា ភ្លឺផ្ទះនោះ” ហេតុនេះហើយ អ្នកមិនដឹងរឿង នាងសូមកុំរិះគន់នាងទៀត។

តារាមួយចំនួនបានលើកឡើងថា នៅ សុនិតា ទោះជាពេលនេះមានកូនប្រុសម្នាក់ ឈ្នះសូលិកា មែន ប៉ុន្តែនៅពេលដែលសូលិកា ហ៊ានរៀបការជាចំហជាមួយលោកអេង រិទ្ធី ហើយនៅ សុនិតា និងលោកទិត ថាវរិទ្ធ នៅតែមិនហ៊ានក្រាបផ្ទឹមតាមប្រពៃណីខ្មែរនោះ គឺសុនិតា និងសង្សារថ្មីនេះ ហើយជាអ្នកចាញ់ប្រៀបសូលិកា-រិទ្ធី វិញម្តង។

នៅ សុនិតា បានសម្រាលកូនប្រុសដែលជាតំណក់ឈាមរបស់លោកទិត ថាវរិទ្ធ កាលពីថ្ងៃទី២០ ខែកក្កដា ឆ្នាំ ២០១៩ ធ្វើឱ្យអតីតអគ្គនាយករងទូរទស្សន៍បាយ័ន រំភើបរីករាយចិត្តក្រៃលែង។ ប៉ុន្តែមហាជនមួយចំនួនបែរជានិយាយថា តាំងពីប្រពន្ធក្មេងសុនិតា សម្រាលបានកូនប្រុសមក លោកថាវរិទ្ធ មិនដែលបង្ហោះរូបកូនឱ្យគេឃើញឡើយ ហេតុនេះហើយបានជាគេសង្ស័យថា អតីតសង្សារស៊ឹម សូលិកា រូបនេះ នៅតែចង់បន្តស្នេហ៍លាក់លៀមតទៅទៀត ដែលខុសពីសូលិកា និងលោករិទ្ធី ពួកគេកាន់តែផ្អែមល្ហែមស្នេហ៍ពីមួយថ្ងៃទៅមួយថ្ងៃកាន់តែខ្លាំងឡើងៗ។

ក្រោយពេលនៅ សុនិតា បង្កើតកូនប្រុសឱ្យលោកទិត ថាវរិទ្ធ មានព័ត៌មានថា ស្វាមីរបស់នាងពេញចិត្តខ្លាំងរហូតដល់ចង់ប្រគល់ដីជាច្រើនហិកតារនៅតំបន់កែវផុស ក្រុងព្រះសីហនុ ដែលមានមតម្លៃរាប់លានដុល្លារឱ្យនាងជាកម្មសិទ្ធិទៀតផង។

អ្នកសិល្បៈរួមអាជីពថា ប្រសិនដំណឹងនេះជាការពិត នៅ សុនិតា មិនត្រឹមតែជាជំទាវទេ តែនាងក៏ជាសេដ្ឋិនីម្នាក់ដែរ៕

RELATED ARTICLES