Thursday, September 18, 2025
Homeតារាខ្មែរពេជ្រ សោភា ចេញទៅលំហែកាយនៅប្រទេសកូរ៉េ

ពេជ្រ សោភា ចេញទៅលំហែកាយនៅប្រទេសកូរ៉េ

ពេជ្រ សោភា ដែលមមាញឹកខ្លាំងទាំងប្រឹងសម្ងំធ្វើបទចម្រៀងនៅរដូវធ្លាក់ភ្លៀង ដើម្បីចេញអំឡុងបុណ្យអុំទូកនេះ រួមទាំងការរវល់លក់គ្រឿងសម្អាងផងនោះ ស្រាប់តែពេលនេះ សោភា បែរជាមានពេលទៅដើរលេងកម្សាន្តនៅប្រទេសកូរ៉េ ទៅវិញ។

ម្ចាស់បទ “ប្រពន្ធបងមិនល្អមែនទេ ?” ដែលច្រៀងឆ្លងឆ្លើយគ្នាជាមួយតារាកូន៣ ខេម ប៊ុនថៃ ហៅខេមរៈ សិរីមន្ត រូបនេះ បានបង្ហាញភាពស្និទ្ធស្នាលជាមួយប្រុសក្មេងដល់ទៅ២នាក់ គឺម្នាក់ជាបុរសដែលនាងធ្លាប់អះអាងថា ជាក្មួយ និងម្នាក់ទៀតជាប្រុសក្មេងប្លែកមុខ ដែលមានឈ្មោះថា ទេព ឈុនឈើរីន។

យ៉ាងណា ការផ្អាកការងារក្នុងស្រុកចោល ហើយទៅលំហែកាយានៅកូរ៉េ តាំងពីថ្ងៃចន្ទ ទី២៦ ខែសីហា នេះ មិនមែនជារឿងចៃដន្យឡើយសម្រាប់សោភា ព្រោះនាងចង់យកពេលវេលាទៅលំហែកាយាដើម្បីរំសាយអារម្មណ៍ហត់នឿយ ពេញ១ឆ្នាំ២០១៩នេះ។

យ៉ាងណា នៅពេលដែលអ្នកយកព័ត៌មានយើងឆាតសួរតាមហ្វេសប៊ុកពីដំណើរកម្សាន្តនៅប្រទេសកូរ៉េ ថាតើពេលណានាងវិលវិញនោះ? តារាដែលឈរជើងនៅហង្សមាស ១៥ឆ្នាំរូបនេះ មិនឆ្លើយតបឡើយ។

អ្នកដឹកនាំខារ៉ាអូខេនៅហង្សមាស ម្នាក់បង្ហើបឱ្យដឹងថា សោភា មានជីវភាពធូរធារហើយ អ៊ីចឹងត្រូវតែដើរលេងកម្សាន្តអារម្មណ៍ខ្លះហើយ។ ចំណែកអ្នករួមដំណើរជាមួយនាងនោះ ភាគច្រើនជាក្មួយនិងដៃគូចែកចាយផលិតផលរបស់នាង។

ដំណើរកម្សាន្តរបស់សោភា នៅពេលនេះ ក៏ធ្វើឱ្យគេកាន់តែចាប់អារម្មណ៍ផងដែរថា នាងមិនបានដឹកដៃប្រុសសង្ហា ឆឹម សក្កដា ទៅជាមួយឡើយ ទើបធ្វើឱ្យចំណងស្នេហ៍ខុសវ័យនេះ កាន់តែមានភាពរង្គោះរង្គើ ក្រោយពីមានដំណឹងថា សោភា មិនសូវយកចិត្តទុកដាក់សក្កដា ដូចមុន ក្រោយពេលប្រុសក្មេងរូបនេះទៅធ្វើខួបកំណើតឱ្យតារាវ័យក្មេងម្នាក់ ខណៈមនុស្សកាន់តែច្រើនកាន់តែចាត់ទុកថា ចំណងស្នេហាសោភា និងសក្កដា ជាស្នេហា “ក្លែងក្លាយ”៕

RELATED ARTICLES