Saturday, May 2, 2026
Homeសន្ដិសុខសង្គមសន្តិសុខសង្គមឃាត់ខ្លួនជនជាតិបង់ក្លាដែស ១២នាក់ ឆបោកអនឡាញ

ឃាត់ខ្លួនជនជាតិបង់ក្លាដែស ១២នាក់ ឆបោកអនឡាញ

ភ្នំពេញ ៖ នៅថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៦ ក្រុមការងារចម្រុះ ដឹកនាំដោយអភិបាលខណ្ឌមានជ័យ បានការដឹក នាំសម្របសម្រួលនីតិវិធីផ្លូវច្បាប់ ពីលោក ជា សា ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានចុះពិនិត្យទីតាំង បុរី ប៉េងហួត ដឹស្តារអិតធឺណល ស្ថិតនៅផ្ទះលេខ០៤ ផ្លូវលេខ E-10 ភូមិដំណាក់ធំ១ សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ ពាក់ព័ន្ធសង្ស័យករណីសង្ស័យបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ( Scam Online)។

ជាលទ្ធផល សមត្ថកិច្ចបានរកឃើញជនជាតិបង់ក្លាដែស ចំនួន១២នាក់ និងរកឃើញវត្ថុតាង Laptop ២គ្រឿង ទូរស័ព្ទ ២៣គ្រឿង កុំព្យូទ័រ All in one ១៤គ្រឿង អាវសដៃវែង១ អាវធំ១ ក្រវាត់ក១ និងក្រដាសលុយសែន មួយ ចំនួន។

ក្រុមជនល្មើសខាងលើ ប្រើប្រាស់ប្រទេសកម្ពុជា ដើម្បីប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ក្រោមរូបភាពដោយអូសទាញឱ្យជនរងគ្រោះ បង់ប្រាក់ថ្លៃសេវារដ្ឋបាល (រត់ការ) ផ្តល់កម្ចីក្លែងក្លាយ៕

RELATED ARTICLES