Friday, September 19, 2025
Homeតារាខ្មែរប្រពៃណាស់!!! មាស សុខសោភា ទោះរវល់រាំច្រៀងយ៉ាងណា ក៏មិនភ្លេចទៅវត្ត

ប្រពៃណាស់!!! មាស សុខសោភា ទោះរវល់រាំច្រៀងយ៉ាងណា ក៏មិនភ្លេចទៅវត្ត

ខណៈដែលតារាមួយចំនួននៅក្នុងស្រុកបាននាំគ្នាទៅវត្តទាំងនៅស្រុកកំណើតរៀងៗខ្លួននោះ តារាចម្រៀងល្បីល្បាញ មាស សុខសោភា បែរជាប្រឹងសម្រុករកលុយធំនៅថ្ងៃកាន់បិណ្ឌនៅកាណាដា នេះទៅវិញ។

មាស សុខសោភា បានចេញច្រៀងសម្តែងធំកាលពីថ្ងៃទី21 ខែកញ្ញា ឆ្នាំ2019នេះ នៅកាណាដា ហើយនាងបានស្លៀកពាក់ឈុតប្រពៃណីខ្មែរទៀតផងនៅ Vancouver Canada។

ប៉ុន្តែមាស សុខសោភា មិនមែនគិតតែពីរឿងរកលុយនៅថ្ងៃកាន់បិណ្ឌនោះទេ គឺនាងក៏ឆ្លៀតបណ្តើរប្តីទៅវត្តខ្មែរមួយនៅកាណាដា កាលពីថ្ងៃទី20 ខែកញ្ញា ដែរ ដែលសកម្មភាពបែបនេះបញ្ជាក់ថា សោភា ធ្វើបុណ្យផងរកលុយផងសម្រាប់ដំណើរចេញទៅច្រៀងសម្តែងលើកទី4 នៅប្រទេសទី2 របស់ស្វាមីនាងនេះ។

គួរបញ្ជាក់ថា មាស សុខសោភា បាននាំស្វាមីអាណិកជនខ្មែរនៅកាណាដា លោកអ៊ឹត រ៉ាដា ចេញទៅកាណាដា កាលពីថ្ងៃទី18 ខែមេសា ឆ្នាំ2019 ហើយតាមគម្រោង សោភា ត្រូវច្រៀងសម្តែងនៅទីនោះតែរយៈពេល3ខែប៉ុណ្ណោះ ហើយត្រូវវិលវិញនៅពាក់កណ្តាលខែកក្កដា។

ប៉ុន្តែមាស សុខសោភា បានសម្រេចចិត្តបន្ថែមការច្រៀងសម្តែង3ខែថែមទៀត លើទឹកដីកាណាដា ហើយគម្រោងវិលវិញនៅពាក់កណ្តាលខែកញ្ញា គម្រប់6ខែ នេះក៏ត្រូវបានពន្យារពេលថែមទៀតដែរ។

ការចេញទៅច្រៀងសម្តែងលើកនេះ រហូតដល់ជាងកន្លះឆ្នាំនោះ សោភា ត្រូវបានគេបង្ហើបថា នាងចាំយក Green Card ពីទូតកាណាដា ដើម្បីឱ្យថ្ងៃក្រោយនាងអាចចេញទៅច្រៀងសម្តែងនៅប្រទេសមួយនេះបានទៀតមានភាពងាយស្រួល ពោលគឺទៅនៅពេលណាក៏បានដែរ។

ដោយឡែក អ្នកគាំទ្រតារាចម្រៀងមាស សុខសោភា នៅក្នុងស្រុកវិញមានការបារម្ភចំពោះទីផ្សារចម្រៀងរបស់សោភា ដែលអំឡុងពេលនាងនៅក្រៅស្រុក6ខែនេះ សោភា គ្មានបទយុវវ័យចេញឡើយ គឺមានតែបទភ្ជុំបិណ្ឌប៉ុណ្ណោះ។

អ្នកខ្លះបានលើកឡើងថា មាស សុខសោភា ទៅកាណាដាលើកនេះ កើបលុយធំ ព្រោះនាងចង់ប្រមូលលុយឱ្យបានច្រើនដើម្បីដឹកដៃប្តីមករៀបការនៅស្រុកខ្មែរ ឱ្យផ្អើលមេឃម្តង។

ប៉ុន្តែ សោភា បានប្រាប់អ្នកយកព័ត៌មានយើងមុនឡើងយន្តហោះទៅកាណាដា ថា នាងមិនចង់រៀបការជាចំហឡើយ។ នាងថា នៅឆ្នាំ2019នេះ នាងមិនទាន់កំណត់ពេលវេលារៀបការ៕

RELATED ARTICLES