Friday, September 19, 2025
Homeតារាខ្មែរនីរ័ត្ន មានផ្ទៃពោះ មុនរៀបការ

នីរ័ត្ន មានផ្ទៃពោះ មុនរៀបការ

តារាចម្រៀងផលិតកម្មថោន នីរ័ត្ន ម្ចាស់បទ “វល់ៗ”,  “ស៊ីចេកផឹកទឹក” ពេលនេះ បានពពោះលើទឹកដីប្រទេសអូស្ត្រាលី ទៅហើយ ខណៈដែលនាងមិនទាន់បានរៀបការទេ ប៉ុន្តែក្រោយភ្ជាប់ពាក្យភ្លាម ក៏ចេញទៅរស់នៅអូស្ត្រាលី តាមប្តី រហូតមកដល់ពេលនេះ ដោយមិនអើពើការច្រៀងរាំតទៅទៀតទេ។

តាមរយៈការបញ្ចោញរូបភាពមានផ្ទៃពោះនោះ បញ្ជាក់ថា នី រ័ត្ន មានផ្ទៃពោះខ្ទង់ជាង៤ខែទៅហើយ ហេតុនេះហើយអាជីពចម្រៀងរបស់នាងគឺអាចនឹងផ្អាករហូតដល់ថ្ងៃសម្រាល ឬឈានទៅការឈប់ពីអាជីពសិល្បៈតែម្តង ព្រោះថាពេលនេះនាងបានសម្រេចចិត្តចេញទៅរស់នៅតាមប្តីនៅអូស្ត្រាលី ទាំងពួកគេមិនទាន់បានរៀបការនោះទេ។

គួរបញ្ជាក់ថា នី រ័ត្ន បានភ្ជាប់ពាក្យជាមួយប្រុសអាណិកជនខ្មែរ មកពីអូស្ត្រាលី កាលពីថ្ងៃទី៧ ខែ កក្កដា ឆ្នាំ២០១៨ ហើយនាងមិនទាន់កំណត់ពេលវេលារៀបការច្បាស់លាស់នោះទេ ប៉ុន្តែពេលនេះពពោះកូន១ទៅហើយ។

តាមព័ត៌មានថា ស្វាមីរបស់ នី រ័ត្ន បានលង់ស្នេហ៍តារាចម្រៀងផលិតកម្មថោន និងមានទំនាក់ទំនងស្នេហាជាមួយនាង អំឡុងពេលដែលនីរ័ត្ន ចេញទៅច្រៀងសម្តែងនៅប្រទេសអូស្ត្រាលី ជាមួយតារាចម្រៀងម៉ៅ ហាជី។

ការដែល នី រ័ត្ន សម្រេចចិត្តភ្ជាប់ពាក្យជាមួយបុរសអូស្ត្រាលី នៅពេលនោះ គឺចំពេលដែលរឿងស្នេហារបស់នាងជាមួយអតីតផលិតកម្មថោន លោកយឹម តាស្រង់ កំពុងផ្ទុះខ្លាំង ហេតុនេះហើយ នី រ័ត្ន សម្រេចចិត្តយកប្តីប្រុសខ្មែរនៅអូស្ត្រាលី ដើម្បីលុបដានដំណឹងស្នេហ៍ពោះម៉ាយលោកតាស្រង់ ហើយពេលនេះនាងកំពុងរស់នៅយ៉ាងមានក្តីសុខជាមួយគូដណ្តឹង ដោយថែមទាំងដាក់គម្រោងយកកូនមុនរៀបការទៀតផង។

ក្រៅពីតារាចម្រៀង នី រ័ត្ន តារាដែលយកប្តីប្រុសខ្មែរនៅអូស្ត្រាលី មានដូចជា ដាញ់ ម៉ូនីកា, អឿន ដាលីស, សុខ ចាន់ណានូ និងគឹម លីហ្សា ជាដើម ដែលពេលនេះពួកគេបានរៀបការនិងមានកូនរៀងៗខ្លួនអស់ទៅហើយ គឺមានតែនីរ័ត្ន ទេ ដែលយកកូនប្រើមុនរៀបការ៕

RELATED ARTICLES