Friday, September 19, 2025
Homeតារាខ្មែរជីជី ថែទាំសម្រស់ ទម្លាយពេលវេលាចូលរោងការ

ជីជី ថែទាំសម្រស់ ទម្លាយពេលវេលាចូលរោងការ

ពិធីការិនីពេជ្រ សូលីដា ហៅជីជី ដែលជាថៅកែស្រីលក់លៀសហាលនោះ ស្រាប់តែចុះគីឡូយ៉ាងប្លែក មើលស្ទើរតែមិនចង់ស្គាល់ឡើយ ទើបគេសង្ស័យថា ស្រីស្អាតរូបនេះកំពុងមានវិបត្តិស្នេហ៍និងឈឺផ្សាឱរ៉ា រហូតស្រកសាច់អស់។

ប៉ុន្តែនៅពេលសួររឿងស្នេហានេះ ជីជី បែរជាថា នាងឃើញគេរៀបការ ចិត្តចង់តែរៀបការដែរ ហើយពេលនេះចិត្តចង់បានប្តីយ៉ាងយូរ២ឆ្នាំទៀត ត្រូវតែចូលរោងការដែរហើយ…។

ជីជី ស្រកគីឡូខ្លាំងពេករហូតស្លេកមុខមើលស្ទើរតែមិនស្គាល់ឡើយ រហូតធ្វើឱ្យមិត្តភក្តិរួមអាជីពជាមួយពិធីការិនីរូបនេះបារម្ភខ្លាចនាងមានជំងឺ ហើយជួបវិបត្តិស្នេហ៍ដល់ធ្ងន់ទៀតផង។ ប៉ុន្តែនៅពេលដែលសួរនាំរឿងស្រកគីឡូជ្រុលនេះ កញ្ញាជីជី បែរជាថា នាងគ្មានរឿងដូចគេសង្ស័យទេ ហើយពេលនេះមានគម្រោងដឹកដៃគូស្នេហ៍ថ្មីចូលរោងការនៅឆ្នាំ២០២១នេះទៀតផង។

ពិធីការិនី CTN រូបនេះប្រាប់ថា “អូ! ខ្ញុំស្រកតែ២ទៅ៣គីឡូតើ មានជំងឺអី? ពីមុនខ្ញុំមានទម្ងន់៤៤ទៅ៤៥គីឡូ ឥឡូវចុះមកត្រឹម៤២គីឡូ ហើយស្រកហ្នឹង ខ្ញុំក៏មិនដឹងមកពីអីដែរ គឺសុខៗចុះអ៊ីចឹង ពីណាទៅធ្វើម៉េចទៅ? ខ្ញុំមិនបានញ៉ាំថ្នាំសម្រកគីឡូអីទេ ឥឡូវកំពុងតែចង់ហាត់ប្រាណនិងញ៉ាំឱ្យបានច្រើនដើម្បីយកគីឡូដើមមកវិញ”។

ជីជី ប្អូនស្រីពេជ្រ សិរីរ័ត្ន រូបនេះថា ឆ្នាំនេះនាងមានអាយុ២៧ឆ្នាំហើយ អ៊ីចឹងរឿងរៀបការមិនអាចអូសក្រឡាពន្យារពេលតទៅទៀតទេ គឺត្រូវតែរៀបចំក្នុងពេលឆាប់ៗខាងមុខនេះ ហើយយ៉ាងយូរបំផុត គឺនាងក្រាបផ្ទឹមនៅ២ឆ្នាំខាងមុខនេះទៀត ពោលគឺនៅឆ្នាំ២០២១ ដែលពេលនោះអាយុរបស់នាងគម្រប់អាយុ២៩ឆ្នាំ។

ថៅកែស្រីដែលលក់លៀសហាល ជីជី បន្ថែមថា “ខ្ញុំឃើញគេរៀបការចង់ការដូចគេដែរហ្នឹង! កុំភ័យអី មិនយូរទេ២ឆ្នាំទៀត ការដូចគេដែរហើយ។ ខ្ញុំមិនចង់ឱ្យនៅយូរឆ្នាំទៀតទេ គឺកំណត់ត្រឹមឆ្នាំហ្នុង”។

យ៉ាងណា នៅពេលដែលអ្នកយកព័ត៌មានយើងព្យាយាមសួរជីជី ថា តើអនាគតស្វាមីរបស់នាងជាបុរសមួយណានោះ? ពិធីការិនីរូបនេះបែរជាព្យាយាមលាក់បាំង ហើយថាមិនទាន់អាចបង្ហាញបាននៅពេលនេះទៅវិញ។

ជីជី ថា “យី! ម៉េចសួរថា គាត់ជាអ្នកណាអ៊ីចឹង? អ្នកណាប្រាប់បានទៅលោក? ចាំដល់ថ្ងៃហ្នុងគង់តែឃើញទេ”។

ការប្រកាសលាភាពក្រមុំរបស់ជីជី នៅ២ឆ្នាំខាងមុខនេះ បន្ទាប់ពីកន្លងមកលេចឮថា ជីជី ធ្លាប់សាងស្នេហ៍ជាមួយកូនអ្នកមាន ឈ្មោះលោក “ជា” ហើយនាងតែងតែជិះរថយន្តទំនើប Range Rover ពណ៌ស ប្រលែងគ្នា​នៅលើឡាន​ជាសាធារណៈ​ទៀតផង។ ប៉ុន្តែចំណង​ស្នេហានេះត្រូវ​ប្រេះឆា​កណ្តាលទី បន្ទាប់ពី​មានព័ត’មាន​ថា ប្រុសស្នេហ៍របស់ជីជី ប្រចណ្ឌនាងជាមួយមន្ត្រីធំម្នាក់ដែលគ្រប់គ្រងទូរទស្សន៍មួយរូប។

ជីជី ឈឺចាប់ណាស់ ព្រោះគូស្នេហ៍ ហួងហែងខ្លាំងពេក ហើយនាងក៏ភ្ជាប់ស្នេហ៍ថ្មី និងបើកហាងលក់លៀសហាលភ្លាមៗតែម្តង ដោយមិនខ្វល់មនុស្សមួយចំនួននិយាយដៀមដាមដាក់នាងថា រូបសម្រស់ដូចនាងគួរតែបើកហាងលក់ពេជ្រ មិនគួរណាបើកហាងលក់លៀសហាលនោះឡើយ់៕

RELATED ARTICLES