ទីបំផុត ដោយសារតែមិនអាចទ្រាំទ្រនឹងស្ថានភាពជំងឺដ៏ធ្ងន់ធ្ងរតាមយាយី នាយសាន់ម៉ៅ តារាកំប្លែងក្នុងក្រុមលោកជួង ជី ហៅនាយកុយ បានទទួលមរណភាពក្នុងមន្ទីរពេទ្យមួយក្នុងប្រទេសថៃ។

លោកហេង ឡុង ស្វាមីថ្មីរបស់អ្នកនាងចន ច័ន្ទលក្ខិណា និងជាប្រធានសមាគមសិល្ប:ខ្មែរ បានបង្ហោះសារលើហ្វេសប៊ុកផ្លូវការរបស់លោកថា ” ព័ត៌មានមរណៈភាព
ខ្ញុំបាទក្នុងនាមជាប្រធានក្រុមប្រឹក្សាភិបាលរបស់សមាគមសិល្បករខ្មែរ សូមចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំបំផុតដែលលោកពូ សាន ម៉ៅ បានទទួលមរណៈភាពនៅម៉ោង៦ល្ងាចនៅឯមន្ទីរពេទ្យប្រទេសថៃ។ ព័ត៌មានបន្ថែមខ្ញុំបាននឹងជូនដំណឹងនាពេលក្រោយ”។

យ៉ាងណាមកដល់ពេលនេះ ក្រុមគ្រួសារនាយសាន់ម៉ៅ មិនទាន់អាចទាក់ទងបាននៅឡើយទេ។
សូមរំលឹកផងដែរថា នាយសាន់ម៉ៅ អតីតជាអ្នកសម្តែងល្ខោន និងជាតារាកំប្លែងដែលមានកេរ្តិ៍ឈ្មោះល្បីល្បាញពេញផ្ទៃប្រទេស។

នៅរយ:ពេលចុងក្រោយនេះ នាយសាន់ម៉ៅ បានធ្លាក់ខ្លួនឈឺធ្ងន់រហូតហូបបាយលែងចូល និងមកដល់ថ្ងៃនេះនាយបានបាត់បង់អាយុជីវិតគួរឲ្យអាណោចអាធ័មខ្លាំងបំផុត៕