Friday, September 19, 2025
Homeតារាខ្មែរអ្នកនាងគ្រត ៖ “ប្អូន​រន្ធត់​ចិត្ត​ តក់ស្លុត​ ​ស្តាយ​ស្រណោះ​នូវ​ការ​បាត់បង់​បងប្រុស​ដ៏​ល្អ​ ជា​ដៃគូ​ដ៏​កម្រ"

អ្នកនាងគ្រត ៖ “ប្អូន​រន្ធត់​ចិត្ត​ តក់ស្លុត​ ​ស្តាយ​ស្រណោះ​នូវ​ការ​បាត់បង់​បងប្រុស​ដ៏​ល្អ​ ជា​ដៃគូ​ដ៏​កម្រ”

បន្ទាប់ពីទទួលដំណឹងថា នាយសាន់ម៉ៅ បានទទួលមរណភាពទៅហើយនោះ អ្នកនាងគ្រត ដែលជាដៃគូកំប្លែង និងដៃគូកាត់សក់តាមរោងការផងនោះ បានសម្តែងនូវអារម្មណ៍សោកស្តាយជាខ្លាំង ព្រមទាំងបង្ហោះសារនូវពាក្យពេចន៍មួយចំនួនផងដែរ។

អ្នកនាងគ្រត បានបង្ហោះសារថា​ “ប្អូន​រន្ធត់​ចិត្ត​ តក់ស្លុត​ ​ស្តាយ​ស្រណោះ​នូវ​ការ​បាត់បង់​បងប្រុស​ដ៏​ល្អ​ ជា​ដៃគូ​ដ៏​កម្រ​​ និង​សិល្បករ​ដ៏​មាន​ទេពកោសល្យ​​ម្នាក់ ប្អូន​ពិតជា​ពិបាក​នឹង​ទទួល​យក​ខ្លាំង​ណាស់ សូម​អោយ​វិញ្ញាណក្ខន្ធ​បង​ប្រុស​បាន​ទៅ​កាន់​សុគតិភព​ផង​ចុះ”។

គួរបញ្ជាក់ផងដែរថា អ្នកនាងគ្រត និងនាយសាន់ម៉ៅ គឺជាកូនក្រុមកំប្លែងរបស់លោកជួង ជី ហៅកុយ និងតែងតែផ្តល់សំណើចដល់មហាជនយ៉ាងច្រើនផងដែរ។

នាយសាន់ម៉ៅ បានធ្លាក់ខ្លួនឈឺធ្ងន់នៅរយៈពេល២ឆ្នាំក្រោយនេះ ដោយស្ថានភាពរបស់លោកត្រុវបានយកចិត្តទុកដាក់ពីសំណាក់ថ្នាក់ដឹកនាំ មិត្តភក្តិសិល្បៈរួមអាជីព។ នៅពេលលោកសម្រាកព្យាបាលជំងឺនៅមន្ទីរពេទ្យកាល់ម៉ែត្រ អ្នកនាងគ្រត ក៏ធ្លាប់បានទៅសួរសុខទុក្ខ និងបានបង្ហូរទឹកភ្នែកជោគផែនថ្ពាល់នៅពេលឃើញស្ថានភាពរបស់ដៃគូដ៏ស័ក្តិសមនេះ។

មកដល់ពេលនេះ សាកសពនាយសាន់ម៉ៅ បានដឹកពីមន្ទីរពេទ្យខេត្តអូប៊ុន ប្រទេសថៃ យកមកតម្កល់នៅក្នុងវត្តព្រែកប្រា ខណ្ឌច្បារអំពៅ ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី៕​

RELATED ARTICLES