បន្ទាប់ពីដឹងដំណឹងដ៏ក្រៀមក្រំនៃមរណភាពរបស់នាយសាន់ម៉ៅ កំពូលតារាចម្រៀងព្រាប សុវត្ថិ បានចូលបច្ច័យបុណ្យសពចំនួន១លានរៀល ដែលនេះសបញ្ជាក់ថា តារាសិល្បៈតែងតែជួយគ្នានៅពេលមានទុក្ខធុរៈ។

លោកព្រាប សុវត្ថិ គឺជាតារាចម្រៀងដែលគ្រងតំណែងមុខគេជាង១ទសវត្ស នៅផលិតកម្មធំរស្មីហង្សមាស។ ហើយលោកក៏បានសណ្តោងកូនប្រុសចំនួន៣នាក់ គឺ សុវត្ថិ មុនីវណ្ណ , សុវត្ថិ មុនីនាគ និងសុវត្ថិ សេរីវុឌ្ឍ ចូលស្នងតំណែងលោកផងដែរ។

ទោះជាមិនបានចូលរួមបុណ្យសពនាយសាន់ម៉ៅ ដោយផ្ទាល់ លោកព្រាប សុវត្ថិ បានចូលចប្ច័យនេះតាមរយៈសមាគមសិល្បករខែ្មរ ដែលមានលោកហេងឡុង ជាប្រធាន។

លោកហេង ឡុង បានបង្ហោះសារថា “សូមអរគុណដល់កំពូលតារាចម្រៀងលោកព្រាបសុវត្ថិដែលបានចូលបុណ្យសពតារាកំប្លែងសាន់ម៉ៅ ចំនួន១លានរៀល”។
ដោយឡែក តារាចម្រៀងប្រចាំផលិតកម្មថោន លោកខេម បានចូលបច្ច័យបុណ្យសពនាយសាន់ម៉ ចំនួន២០មុឺនរៀលផងដែរ ៕

