Friday, September 19, 2025
Homeតារាខ្មែរអេតវីន និងអតីតភរិយាថៅកែ LD លែងលាក់លៀម បណ្តើរគ្នាដូចប្តីប្រពន្ធ

អេតវីន និងអតីតភរិយាថៅកែ LD លែងលាក់លៀម បណ្តើរគ្នាដូចប្តីប្រពន្ធ

តារាសម្តែងរូបសង្ហា លោកយឹត មាសឧស្សាហ៍ ពេលនេះលែងស្ទាក់ស្ទើរក្នុងចិត្តឬចង់លាក់លៀមរឿងស្នេហ៍អតីតប្រពន្ធថៅកែផលិតកម្ម LD លោកលៀក លីដា ទៀតហើយ ព្រោះអ្នកទាំងពីរបានបណ្តើរគ្នាទៅធ្វើបុណ្យភ្ជុំបិណ្ឌរួមគ្នាកាលពីពេលថ្មីៗនេះ។

សកម្មភាពបែបនេះធ្វើឱ្យមិត្តភក្តិរួមអាជីពជាមួយលោកអេតវីន (Edwin) និយាយថា ពួកគេបណ្តើរគ្នាទៅវត្តដូចប្តីប្រពន្ធទើបរៀបការហើយថ្មោងថ្មីអ៊ីចឹង។

អ្នកយកព័ត៌មានយើងព្យាយាមទាក់ទងទូរស័ព្ទទៅលោកអេតវីន ជាច្រើនដង ប៉ុន្តែតេមិនចូលឡើយ ទើបមិនអាចសុំការបំភ្លឺបានពីតារាសម្តែងរូបនេះបានទេ។

យ៉ាងណា តាម រយៈរូបភាពទាំងនោះបញ្ជាក់ថា អេតវីន និងអតីតប្រពន្ធថៅកែផលិតកម្ម LD ពិតជាចិត្តមួយថ្លើមមួយជាមួយគ្នាមែន។

ដោយឡែក អ្នកនៅលើបណ្តាញសង្គមហ្វេសប៊ុកវិញ បានលើកឡើងថា អេតវីន មានស្រីៗច្រើនណាស់តាមស្រលាញ់ ព្រោះតែរូបរាងសង្ហារបស់គេ តែមិនដឹងជាម៉េចនៅតែគេចមិនរួចពីអន្ទាក់ ស្នេហ៍អ្នកមេម៉ាយកូន២ ដែលជាប្រពន្ធចាស់របស់ថៅកែផលិតកម្ម LD ដដែល។

ប៉ុន្តែគេរង់ចាំមើលថា គូស្នេហ៍ខុសវ័យរវាងអេតវីន និងអតីតប្រពន្ធថៅកែ LD នេះ អាចបន្តជាមួយគ្នាបានយូរអង្វែង រហូតដឹកដៃគ្នាចូលរោងការ ឬមួយក៏ជាស្នេហាមួយផ្សែងបារីទេ ?

ទោះជាយ៉ាងណា អំឡុងពេលដែលប្រុសសង្ហា អេតវីន កំពុងតែល្អូកល្អិនជាមួយប្រពន្ធចាស់ថៅកែ LD នេះ លោកលៀក លីដា វិញ ក៏មិនបានដេកឈឺចិត្តស្អិតទ្រូងតែម្នាក់ឯង ព្រោះស្តាយក្លិនប្រពន្ធធ្លាក់ក្នុងដៃអេតវីន នោះដែរ ព្រោះលោកបានងាកទៅផ្សារភ្ជាប់ស្នេហ៍ជាមួយតារាសម្តែងសាច់សខ្ចីវ័យក្មេង សាឡាត់ ស្រីឡាង យ៉ាងមានសេចក្តីសុខបំផុត បើទោះជាកន្លងមក លោកលីដា ធ្លាប់រងភាពអាម៉ាស ព្រោះត្រូវអតីតប្រពន្ធហែកកេរ្តិ៍រឿងលួចផិតក្បត់នាង ទៅបង្កាត់ភ្លើងស្នេហាជាមួយសាឡាត់ ស្រីឡាង ក្តី។

អ្នកសិល្បៈរួមអាជីពបានលើកឡើងថា ពេលនេះ អេតវីន ហ៊ានបណ្តើរអតីតប្រពន្ធថៅកែ LD ជាចំហទៅហើយ អ៊ីចឹងរឿងអីដែលសាឡាត់ ស្រីឡាង នៅខ្លាចកៀកកើយលោកលៀក លីដា ជាសាធារណៈនោះ?៕

RELATED ARTICLES