អតីតតារាសម្តែងស៊ិចស៊ី វ៉ាង ស្រីណូ បានបាត់មុខពីអាជីពសម្តែងជាច្រើនឆ្នាំមកហើយ ក្រោយពេលដែលប៉ះស្នេហ៍ដ៏រសើបជាមួយម្ចាស់សណ្ឋាគារនៅក្រុងព្រះសីហនុ ហើយចុងក្រោយប៉ះស្នេហ៍ប្រុសបរទេសជាថៅកែលក់ពេជ្រនៅសិង្ហបុរី។
យ៉ាងណា ដំណឹងនេះធ្លាប់ត្រូវបាននាងច្រានចោល ហើយថែមទាំងមិនសប្បាយចិត្តក្នុងការសម្ភាសន៍ជាមួយអ្នកកាសែតទៀតផង។

ថ្មីៗនេះដែរ គេឃើញវ៉ាង ស្រីណូ បានលេចមុខទិញអីវ៉ាន់ម៉ាកល្បីៗ (Brand Brand) នៅហាងមួយនៅប្រទេសថៃ ហើយតាមរយៈការតុបតែងខ្លួនរបស់នាង គឺជាអ្នកមានលុយមិនចាញ់តារាបរទេសឡើយ ព្រោះប្រើប្រាស់សុទ្ធតែអីវ៉ាន់ថ្លៃៗ។

ការលេចមុខទៅទិញអីវ៉ាន់នៅហាងបរទេសនោះ ស្រីណូ ក៏បង្ហាញភាពស្និទ្ធស្នាលជាមួយប្រុសបរទេសម្នាក់ដែរដែលកៀកកើយគ្នាយ៉ាងផ្អែមល្ហែម ទើបធ្វើឱ្យគេសង្ស័យថា ប្រុសនោះហើយជាអ្នកនៅក្រោយខ្នងនៃភាពហ៊ឺហារបស់នាង។

តាមព័ត៌មានថា ពេលនេះ វ៉ាង ស្រីណូ រស់នៅសោយសុខលើគំនរទ្រព្យចាយលុយដូចសេដ្ឋិនីអ៊ីចឹង ហើយនាងបានទិញផ្ទះវីឡាភ្លោះតម្លៃជាងកន្លះលានដុល្លារ នៅបុរីប៉េង ហួត (បឹងស្នោ) ព្រមទាំងមានរថយន្តទំនើបៗជាច្រើនគ្រឿងជិះឆ្លាស់គ្នាទៀតផង ខណៈដែលស្រីណូ ជិះឡានជាប្រចាំគឺ Mercedes ពណ៌ខ្មៅ។

មិត្តភក្តិអតីតតារាសម្តែងរូបនេះបានហៅស្រីណូ ថា ជាតារាមានសំណាងរស់នៅលើលុយ ហើយមិនចាំបាច់ធ្វើអ្វីក៏មានលុយចាយមិនចេះអស់ដែរ ព្រោះគ្រាន់តែស្រីណូ ជូនកាដូម្តាយនាងម្តងៗ គឺមានគ្រឿងពេជ្រទាំងឈុតៗ និងទិញរថយន្តទំនើបតម្លៃរាប់ម៉ឺនដុល្លារទៀតផង។
ប៉ុន្តែអ្វីដែលគួរភ្ញាក់ផ្អើលនោះ បើតាមអ្នកដឹកនាំសម្តែងខារ៉ាអូខេនៅផលិតកម្មមួយ បានបង្ហើបឱ្យដឹងថា កាលពីឆ្នាំមុន ស្រីណូ ចង់ចូលថតសម្តែង MV វិញ ជាការកម្សាន្តអារម្មណ៍ ប៉ុន្តែគ្រាន់តែខុសថ្លៃគ្នា២០ទៅ៣០ដុល្លារ នាងមិនព្រមថតឡើយ។

អ្នកដឹកនាំថតខារ៉ាអូខេរូបនោះសម្តែងការខកចិត្ត និងថា សឹងមិនជឿឡើយ ស្រីណូ ដែលមានទ្រព្យដូចសេដ្ឋិនីនោះកាន់តែហ្មត់ចត់រឿងលុយល្អិតពីសិល្បៈបែបនេះ។
វ៉ាង ស្រីណូ អាចនឹងមិនដើរមករកអាជីពសិល្បៈវិញឡើយ ព្រោះពេលនេះនាងមានអ្វីៗគ្រប់យ៉ាងក្នុងកណ្តាប់ដៃទៅហើយ គឺ លុយ ឡាន វីឡា។

ប៉ុន្តែទស្សនិកជនរង់ចាំមើលថា ស្រីណូ នឹងបន្តស្នេហាលាក់លៀមតទៅទៀត ឬមួយនាងអាចដឹកដៃថៅកែពេជ្ររៀបការឱ្យផ្អើលមេឃ ?៕