Friday, September 19, 2025
Homeតារាខ្មែរបាន មុនី្នល័ក្ខ មិនដាច់អាល័យ Dj Cake ប៉ុន្តែមិនព្រមទម្លាយរឿងមួយ

បាន មុនី្នល័ក្ខ មិនដាច់អាល័យ Dj Cake ប៉ុន្តែមិនព្រមទម្លាយរឿងមួយ

បើទោះជាតារាចម្រៀងបាន មុន្នីល័ក្ខ និង Dj Cake ដែលធ្លាប់ភ្ជាប់ពាក្យជាមួយគ្នា តែមិនបានរៀបការផង ក៏ចែកផ្លូវគ្នាទាំងចម្រូងចម្រាសក្ដី ប៉ុន្តែពេលនេះពួកគេមិនមែនជាគូសត្រូវគ្នាឡើយ ពោលគឺអ្នកទាំងពីរនៅតែមានការរាប់អានគ្នាជាធម្មតា។

មុន្នីល័ក្ខ បានទៅចូលរួមកម្មវិធីមួយរបស់ Dj Cake  កាលពីពេលថ្មីៗនេះ ហើយពួកគេថែមទាំងថតរូបសែលហ្វីជាមួយគ្នាយ៉ាងស្និទ្ធស្នាល ដូចកាលមិនទាន់ចែកប្រេះឆាគ្នាអីចឹង។

មុន្នីល័ក្ខ ហាក់ស្រងូតស្រងាត់បន្ដិច នៅពេលដែលជួបអតីតគូដណ្ដឹង ខណៈដែល Dj Cake វិញ ញញឹមបិទមាត់មិនជិតឡើយ នៅពេលដែលត្រូវអ្នកនៅជុំវិញខ្លួនថា លោកសមគ្នាជាមួយមុន្នីល័ក្ខ។

បាន មុន្នីល័ក្ខ ធ្លាប់ប្រាប់អ្នកយកព័ត៌មានយើងថា ទោះជានាងផ្ដាច់ពាក្យពី Dj Cake មែន ប៉ុន្តែនាងនៅតែមានការរាប់អានជាមួយអតីតគូដណ្ដឹងរូបនេះដដែល គឺបើជួបគ្នាចៃដន្យអី! និយាយរកគ្នាដូចមុន មិនមែនពាក់មុខយក្សដាក់គ្នាឡើយ។

ការវាចារបស់មុន្នីល័ក្ខ ពេលនេះ គឺជាការពិតដូចអ្វីដែលនាងបាននិយាយមែន ព្រោះថា នាងមិនត្រឹមតែនៅនិយាយរកគ្នាជាមួយអតីតគូដណ្ដឹងនោះទេ ប៉ុន្តែថែមទាំងថតរូបស្និទ្ធស្នាលគ្នាដូចកាលនៅស្រលាញ់គ្នាអីចឹង។

បាន មុន្នីល័ក្ខ អតីតតារាចម្រៀងផលិតកម្មរស្មីហង្សមាស ពេលនេះមានព័ត៌មានថា នាងបានចូលច្រៀងនៅផលិតកម្មថោន ជាផ្លូវការទៅហើយ តាមការអះអាងរបស់អ្នកភ្លេងម្នាក់នៅផលិតកម្មនោះ។

ប៉ុន្ដែក្នុងជំនួបនៅទូរទស្សន៍ប៉ុស្ដិ៍អាស៊ីអាគ្នេយ៍ កាលពីពេលថ្មីៗនេះ មុន្នីល័ក្ខ ថា មិនទាន់ចង់និយាយរឿងចូលផលិតកម្មនេះឡើយ ដោយសាររងចាំចេញបទចម្រៀងជាក់ស្ដែងជាមុនសិន។

ដោយឡែក មហាជនមួយចំនួនបានលើកឡើងថា នៅឆ្នាំ២០១៩នេះ មុន្នីល័ក្ខ មិនត្រឹមតែប្ដូរផលិតកម្មច្រៀងនោះទេ ប៉ុន្តែនាងក៏ប្ដូរទាំងគូស្នេហ៍តែម្ដង។

ប៉ុន្ដែនៅពេលដែលមុន្នីល័ក្ខ ស្កាត់ទៅជួបអតីតគូដណ្ដឹង DJ Cake ពេលនេះបង្ហាញឲ្យឃើញថា លោកឌីជេ ដែលពូកែរ៉េបនេះ ហាក់មិនទាន់ដាច់អាល័យស្នេហ៍មុន្នីល័ក្ខ ទេ ទើបចង់តែថតសែលហ្វី និងនែបនិត្យកាយាស្រីស្រស់ដូចគ្មានរឿងអីបែបនេះ៕

RELATED ARTICLES