Friday, September 19, 2025
Homeតារាខ្មែរតារាជើងចាស់ ផល្លា អត់លុយ ម្ចាស់ផ្ទះជួលចាក់សោមិនឲ្យចូលផ្ទះ ចង់ទៅលោតទឹក

តារាជើងចាស់ ផល្លា អត់លុយ ម្ចាស់ផ្ទះជួលចាក់សោមិនឲ្យចូលផ្ទះ ចង់ទៅលោតទឹក

ជារឿងមួយដ៏ភ្ញាក់ផ្អើលសម្រាប់តារាសម្តែងជើងចាស់ម្នាក់ ឈ្មោះផល្លា ដែលកំពុងរស់នៅផ្ទះជួលមួយកន្លែង ស្រាប់តែម្ចាស់ផ្ទះជួលនោះបានចាក់សោរមិនឲ្យចូលផ្ទះ ព្រោះតែមិនថវិកាសម្រាប់បង់ប្រចាំខែ ស្រាប់តែអ្នកនាងផល្លា តូចចិត្តមានបំណងទៅលោតទឹកសម្លាប់ខ្លួន។

បើតាមលោកអុឹម ជីវ៉ា បានបង្ហោះសារមុននេះថា “សូមជួយស៊ែរផង អាណិតតារាសម្តែងអ្នកមីងផល្លា ណាស់ ត្រូវម្ចាស់ផ្ទះចាក់សោរមិនអោយចូល ដោយសារអត់បង់ថ្លៃផ្ទះអោយគេ ប៊ិះនិងលោតទឹកសម្លាប់ខ្លួន”។

លោកឧកញ៉ា អ៊ូ ឆាយ និងលោកជំទាវ សុខ វាសនា

លោកអុឹម ជីវ៉ា បន្តថា “អ្នកមីង ផល្លា គឺជាតារាសម្តែងជើងចាស់ ដែលទទួលបានការគាំទ្រពីទូរទស្សនិកជន ដោយអ្នកស្រីតែងតែថតខ្សែភាពយន្តជាច្រើនរឿងរាប់មិនអស់ ដោយដើតួជាម្តាយ មេដោះ អ្នកបំរើ យាយ អក .ល។

លោកបន្តទៀតថា “អ្នកមីងផល្លា តែងតែដើថតកុនជោយគេបានមួយថ្ងៃរស់មួយថ្ងៃ ពេលខ្លះមានផលិតកម្មខ្លះមិនបើកអោយអ្នកមងផង តែមីងផល្លារមិនហ៊ានទាទេខ្លាចគេលែងហៅថត សុខចិត្តដើខ្ចីនិងសុំពីមិត្តសិល្បៈពេលទៅថតម្តងៗ”។

បន្ថែមលើសំណេរនោះ លោកអុឹម ជីវ៉ា ថា “អ្នកមីងផល្លាររាល់ថ្ងៃជួលបន្ទប់គេនៅជាមួយកូននៅម្តុំផ្សារកណ្តាលជាន់ទី៣ ដោយអ្នកស្រីមានជីវភាពក្រីក្រខ្វះខាត និងមានជំងឺ រហូតកាលពីម្សិលមិញអ្នកស្រីមកដល់ផ្ទះខ្ញុំបាទ ហើយស្រែកយំរៀបរាប់ទាំងទឹកភ្នែក ដោយអោយជួយផ្សព្វផ្សាយនិងជួយដល់គាត់ផង”។

ជាចុងក្រោយ លោកបញ្ជាក់ថា “ក្នុងឱកាសនោះដែរ ក៏មានការឧបត្ថម្ភពីសំណាក់លោកឧកញ៉ា អ៊ូ ឆាយ និងលោកជំទាវ សុខ វាសនា ព្រមទាំងក្រុមគ្រួសារចំនួន២០០$ ផងដែរ ។ អ្នកស្រីផល្លារ បានថ្លែងអំនណរគុណដល់លោកឧកញ៉ានិងលោកជំទាវទាំងទឹកភ្នែកដែលបានជួយអ្នកស្រីនៅពេលអ្នកស្រីប៊ិះនិងផុយដង្ហើម ។ ដោយក្តីគោរពៈ អុឹម ជីវ៉ា”៕

RELATED ARTICLES