Friday, September 19, 2025
Homeតារាខ្មែរស្ងាត់ៗ!!! តារាសម្ដែង យ៉ាយ៉ា ទទួលពានរង្វាន់ពីប្រទេសសាំងហ្គាពួរ

ស្ងាត់ៗ!!! តារាសម្ដែង យ៉ាយ៉ា ទទួលពានរង្វាន់ពីប្រទេសសាំងហ្គាពួរ

តារាសម្ដែងយ៉ាយ៉ា (Ya Ya) ធ្លាប់លេខមុខតាមបណ្ដាកម្មវិធីសប្បុរសធម៌មួយចំនួននោះ ថ្មីៗនេះ នាងទទួលបានពានរង្វាន់កាត់សក់អន្ដរជាតិពីប្រទេសសាំងហ្គាពួរ ដែលមាន១៨ប្រទេស ចូលរួមខណៈដែលប្រទេសម៉ាកាវ ជាប់លេខ១។

នេះជាពានរង្វាន់លើកទឹកចិត្ត ហើយជាមោទនភាពមួយសម្រាប់កញ្ញាយ៉ាយ៉ា ខណៈដែលក្រៅពីអាពីពសម្ដែង នាងក៏ជាម្ចាស់ហាង ”Black Queen  Salon” នៅទល់មុខបុរីផ្សារចាក់អង្រែលើ ផងដែរ។

យ៉ាយ៉ា បានឲ្យដឹងថា ទោះជានាងមានភាពមមាញឹកទៅលើការគ្រប់គ្រងហាងរក្សាសម្រស់យ៉ាងណា ក៏នៅតែមិនបោះបង់អាជីពសិល្បៈដែរ គឺនៅតែទទួលថតសម្ដែងដូចមុន ព្រោះនេះជាអាជីពដែលនាងស្រលាញ់ និងតស៊ូជាយូរមកហើយ។

ថៅកែស្រីវ័យក្មេងមានត្រេមុខដូចកូនកាត់ចិន រូបនេះ វាចាថា រវាងការងារសិល្បៈ និងហាងរក្សាសម្រស់ គឺនាងចាប់យកទាំង២ព្រមគ្នាតែម្ដង ហើយចំពោះកិច្ចការមនុស្សធម៌ នាងនៅតែបន្ដធ្វើដូចមុនទៀត ឲ្យតែមានអាចឆ្លៀតបាន។

តារាតូចច្រឡឹងក្លាយទៅជាថៅកែទាំងវ័យក្មេងរូបនេះ ថា ការទទួលបានពានរង្វាន់កាត់សក់អន្ដរជាតិពីសាំងហ្គាពួរនេះ ជាកិត្តិយសមួយសម្រាប់នាង ដើម្បីយកទៅពង្រឹងអាជីវកម្មថែមទៀត ហើយនាងក៏មិនភ្លេចគុណដល់អ្នកស្រីស៊ុន ហៀង ដែលជាប្រធានសមាគមម៉ូដសក់អន្ដរជាតិកម្ពុជា ដែលបាននាំនាងចូលរួមនៅលើឆាកអន្ដរជាតិនោះ៕

RELATED ARTICLES