Friday, September 19, 2025
Homeតារាខ្មែរវ៉ាន់នីឡា បុរសម្នាក់ឆាតមករំខាន គំរាមប្លុកហ្វេសប៊ុក

វ៉ាន់នីឡា បុរសម្នាក់ឆាតមករំខាន គំរាមប្លុកហ្វេសប៊ុក

អតីតតារាចម្រៀងផលិតកម្ម Pleng Record កញ្ញាវ៉ាន់នីឡា បានប្រតិកម្មជាខ្លាំងជាមួយបុរសម្នាក់ដែលតែងតែឆាតមករំខានធ្វើឲ្យនាងមានអារម្មណ៍ធុះទ្រាន់ រហូតដល់បង្ហោះសារក្នុងហ្វេសប៊ុកគំរាមប្លុកគណនីបុរសរូបនោះចោលទៀតផង។

កញ្ញាវ៉ាន់នីឡា បានបង្ហោះសារថា “តាប៉ែម្លេះឆាតមក hi hi hi hello
Hello ចង់ម៉ាលានដងនៀក ហើយគេអត់ reply ផង អីក៏ជម្រេញមែស អត់ការងារធ្វើទេអីហ្អា?”។

នាងបន្តថា “កំុឆ្កួតលឺនៅ បើឆាតទៅគេពីបីដងគេអត់ឆ្លើយបោះបង់ទៅ កំុសាំដាក់គេ។ អ្នកខ្លះហ្វេនរបស់ខ្ញំុ អូខេខ្ញំុមើលដឹង ពេលខ្លះគាត់ឆាតសួរសុខទុក្ខ តែមនុស្សខ្លះខ្លួនជាប្រុសមករង៉ូវៗដូចខ្មោច អត់ចេះខ្លាចចិត្តគេសោះ ហើយថីនិយាយដែរៗហ្នឹង មានការអីសំខាន់”។

វ៉ាន់នីឡា បន្ថែមថា “ហើយមនុស្សចឹងហ្អា សាកយើងហាយទៅវិញមើល គឺដឹងតែតាប៉ែសួរនាំសុីបាយនៅផឹកទឹកនៅ កំពុងធ្វើអីម៉ាលានសំនួរ។ មិនមែនឆាតមកទិញអីវ៉ាន់មិនមែនឆាតមកគាំទ្រតែឆាតមកតាប៉ែជូរ ដឹងខ្លួនប្លក់ខ្ញំុចោលអោយហើយទៅ ប្រយ៉ាត់ខ្ញំុប្លក់មុន”។

យ៉ាងណា ចំពោះការបង្ហោះសារនេះ កញ្ញាវ៉ាន់នីឡា មិនបានបញ្ជាក់ថា បុរសរូបគឺជាអ្នកណា និងរស់នៅឯណាទេ៕

RELATED ARTICLES