ទីបំផុត នៅព្រឹកនេះ សុន ស្រីពេជ្រ បានដឹកដៃស្វាមីចូលរោងការហើយ បន្ទាប់ពីអ្នកទាំង២បានរួមរស់ជាមួយគ្នាជាច្រើនឆ្នាំ រហូតបានបង្កើតកូនស្រីម្នាក់ ដែលមានសម្រស់ស្រស់ស្អាត។

មង្គលការរបស់សុន ស្រីពេជ្រ ប្រារព្ធធ្វើនៅវិមានពិភពថ្មីសែនសុខ អគារ E។ នៅក្នុងពិធីមង្គលការសុន ស្រីពេជ្រ និងលោកតិច សុខដា គេឃើញមានវត្តមានលោកជំទាវ ហ៊ុន សុីណាត និងមិត្តភក្តិរួមសិល្បៈរួមអាជីពជាច្រើននាក់បានចូលរួមយ៉ាងអធិកអធម។

មុនដល់ថ្ងៃរៀបអាពាហ៍ពិពាហ៍នេះ សុន ស្រីពេជ្រ បាននាំកូនស្រី និងស្វាមី ថតរូប Pre Wedding ដែលមើលទៅស្រស់ស្អាតខ្លាំងណាស់។

យ៉ាងណា ការចូលរោងការរបស់សុន ស្រីពេជ្រ នៅថ្ងៃនេះ ត្រូវបានមហាជនអបអរសាទរយ៉ាងខ្លាំង និងដើម្បីជម្រះពាក្យចចាមអារ៉ាមផ្សេងៗដែលគ្របដណ្តប់លើនាងកន្លងមក៕





