Friday, September 19, 2025
Homeតារាខ្មែរសុន ស្រីពេជ្រ សម្តេចហ៊ុន សែន មិនបានអញ្ជើញចូលរួមមង្គលការដូចឱក សុគន្ធកញ្ញា

សុន ស្រីពេជ្រ សម្តេចហ៊ុន សែន មិនបានអញ្ជើញចូលរួមមង្គលការដូចឱក សុគន្ធកញ្ញា

តារាចម្រៀងផលិតកម្មថោន សុន ស្រីពេជ្រ ដែលជាកូនស្រីរបស់តារាកំប្លែងជើងចាស់ លោកម៉ាឌីសុន ហៅលោកតាសង់ស៊ីស នោះបានដឹកដៃស្វាមីរបស់នាង លោកតិច សុខដា រៀបការនៅអាគារ E បុរីវិមានពិភពថ្មីសែនសុខ រាជធានីភ្នំពេញ កាលពីថ្ងៃ ម្សិលមិញ (២៣តុលា) ដោយមានតារារួម អាជីពយ៉ាងច្រើនកុះករចូលរួមអបអរសាទរ។

គេសង្កេតឃើញថា នៅពេលព្រឹកក្នុងពិធីកាត់សក់មង្គលការរបស់អតីតតារាចម្រៀងផលិតកម្មហង្សមាស សុន ស្រីពេជ្រ  ក៏មានការផ្តល់កិត្តិយសចូលរួមពីលោកជំទាវម៉ែន សំអន និងប្អូនស្រីរបស់សម្តេចនាយករដ្ឋមន្ត្រី លោកជំទាវហ៊ុន ស៊ីណាត ផងដែរ។

ខណៈដែលស្រីពេជ្រ ធ្លាប់ប្រកាសថា ប្រសិនបើមង្គលការរបស់នាងមានការអញ្ជើញចូលរួមពីសំណាក់សម្តេចនាយករដ្ឋមន្ត្រី និងលោកជំទាវ ដូចមង្គលការរបស់ឱក សុគន្ធកញ្ញា នោះ មិនដឹងជានាងរំភើបប៉ុនណាទេ។

គួរបញ្ជាក់ថា សុន ស្រីពេជ្រ ធ្លាប់បានភ្ជាប់ពាក្យជាមួយលោកទាវ វិសាល ដែលជាមន្ត្រីបម្រើការនៅក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនិតិសម្បទា កាលពីថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៥ ប៉ុន្តែចំណងស្នេហានេះបានរង្គោះរង្គើរហូតឈានទៅប្រេះឆាកាលពីឆ្នាំ២០១៦។

ដោយមិនចង់ទុកបេះដូងឱ្យនៅទំនេរ ស្រីពេជ្រ ក៏បានភ្ជាប់ស្នេហ៍ថ្មីជាមួយលោកតិច សុខដា ដែលជាអាជីវករលក់មាស នៅផ្សារឧដុង្គ ជាង៣ឆ្នាំមកហើយ ដែលពេលនេះពួកគេមានកូនស្រីម្នាក់អាយុជាង១ឆ្នាំទៀតផង។

តារាចម្រៀងដែលធ្លាប់លេចមុខច្រៀងបទចម្រៀងឃោសនាវិស័យអេកូទេសចរណ៍ សុន ស្រីពេជ្រ ត្រូវបានមហាជនមួយចំនួនរិះគន់ថា នាងមានកូនមុនរៀបការ ប៉ុន្តែមុនដឹកដៃស្វាមីក្រាបផ្ទឹមនេះ ស្រីពេជ្រ ធ្លាប់ប្រាប់អ្នកកាសែតថា នាងបានរៀបការតិចតួចម្តងរួចទៅហើយ។

ប៉ុន្តែពេលនេះដោយមិនអស់ចិត្ត ព្រោះនិយាយថា រៀបការហើយគ្មានអ្នកជឿ ទើបស្រីពេជ្រ សម្រេចចិត្តដឹកដៃប្តីរៀបការជាចំហនៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៩ នេះ ដើម្បីជាការបន្សាបដល់ការរិះ គន់ទាំងឡាយថា នាងជាតារាស្រគត់ស្រគំម្នាក់ ប៉ុន្តែមានកូនមុនរៀបការនោះ។

ដោយឡែក សុន ស្រីពេជ្រ វិញ ទោះជាពេលនេះនាងមានស្វាមីមែន ប៉ុន្តែនៅបន្តអាជីពសិល្បៈធម្មតា ស្របពេលដែលកេរ្តិ៍ឈ្មោះរបស់នាងធ្លាក់ចុះខ្សោយជាងមុន ក្រោយពេលដែលផ្លាស់ទ្រនំពីហង្សមាស មកផ្ញើខ្លួននៅថោន៕

RELATED ARTICLES