ជារឿងមួយដ៏ភ្ញាក់ផ្អើល ដែលស្ងាត់ៗ តារាចម្រៀងផលិតកម្មរស្មីហង្សមាស ពេជ្រ សូលីកា បានកាន់ដៃបុរសកូនកាត់ចិនម្នាក់ភ្ជាប់ពាក្យ នៅព្រឹកថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៩។

ក្នុងពិធីភ្ជាប់ពាក្យរបស់ពេជ្រ សូលីកា គេមិនបានឃើញអ្នកសិល្បៈចូលរួមនោះទេ ពោលគឺឃើញតែក្រុមគ្រួសារ មិត្តភក្តិជិតដិតតែប៉ុណ្ណោះដែលបានចូលរួម។ យ៉ាងណា នៅក្នុងពិធីនោះ ឪពុកម្តាយទាំងសងខាងបានញញឹមជូនពរកូនប្រុសស្រិទាំងពីរផងដែរ។

ដោយឡែក សម្រាប់ពិធីចូលរោងការ មិនត្រូវបានបង្ហើបឲ្យដឹងពីក្រុមគ្រួសាររបស់ពេជ្រ សូលីកា ឡើយ។ ប៉ុន្តែបើតាមអ្នកជិតដិតនឹងអ្នកទាំង២ បានបង្ហើបថា មង្គលរបស់ពួកគេប្រហែលជាមិនត្រូវពន្យារពេលនោះទេ ពោលគឺអាចធ្វើក្នុងពេលឆាប់ៗនេះ។

មុននេះ ពេជ្រ សូលីកា បានជំពប់រឿងស្នេហ៍ជាមួយលោកផ្កាយ២ម្នាក់ ដែលធ្វើឲ្យនាងមានភាពហុឺហាជិះរថយន្តទំនើបៗ និងរស់នៅវីឡាស្កឹមស្កៃនៅក្បែរវិទ្យាល័យឥន្ទ្រទេវី។ ប៉ុន្តែចំណងស្នេហ៍នេះទំនងជាត្រូវបែកបាក់ទៅវិញ ទើបសូលីកា មកជួបស្នេហ៍បុរសកូនកាត់ចិត្តរូបនេះ រហូតឈានដល់ពិធីភ្ជាប់ពាក្យ៕




