Friday, September 19, 2025
Homeតារាខ្មែរឌួង ហ្សូរីដា អំពាវនាវមិត្តភក្តិរួមអាជីព ចូលរួមបុណ្យ៧ថ្ងៃ ម្តាយកែវពេជ្រពិសី ឲ្យបានច្រើនកុះករ

ឌួង ហ្សូរីដា អំពាវនាវមិត្តភក្តិរួមអាជីព ចូលរួមបុណ្យ៧ថ្ងៃ ម្តាយកែវពេជ្រពិសី ឲ្យបានច្រើនកុះករ

បន្ទាប់ពីកញ្ញាកែវ ពេជ្រពិសី មិនមានពេលវេលាគ្រប់គ្រាន់ដើម្បីដើរចែកធៀបបុណ្យសពម្តាយ ដែលនឹងប្រារព្ធធ្វើនៅរសៀលថ្ងៃនេះ នាងបានអំពាវនាវដល់មិត្តភក្តិរួមអាជីពសិល្បៈមេត្តាចូលរួមដោយក្តីអនុគ្រោះ ភ្លាមនោះ កញ្ញាឌួង ហ្សូរីដា ដែលជាមិត្តភក្តិរួមក្រុមបង្ហាញម៉ូដ Cambodia Super Model ក៏បានចេញមុខអំពាវនាវបន្ថែមផងដែរ។

កញ្ញាឌួង ហ្សូរីដា បានបង្ហោះសារថា “ចូលរួមរំលែកទុក្ខនៃការបាត់បង់អ្នកម្តាយរបស់កែវ ពេជ្រពិសី សំអាងការ សូមគោរពរអញ្ចើញញាតិមិត្តជិតឆ្ងាយព្រមទាំងសិល្បះករចូលរួមពិធីបុណ្យ 7ថ្ងៃនិង100 របស់អ្នកម្តាយរបស់តារាសម្តែងនិងជាសមាជិកតារាបង្ហាញម៉ូត​ Cambodia Supermodels ដែលប្រារព្ធពិធីនៅថ្ងៃទី28.10.19នេះ។

ហ្សូរីដា បន្ថែមថា “ដោយមូលហេតុនាងពិតជាមិនមានពេលវេលាគ្រប់គ្រាន់ក្នុងការជូនលិខិតអញ្ចើញដោយផ្ទាល់ អស្រ័យហេតុនេះសូមអញ្ចើញចូលរួមដោយសេចក្តីអនុគ្រោះពី​កែវ​ ពេជ្រពិសី​ ដោយក្តីអនុគ្រោះផងចុះ សូមទំនាក់ទំនងលេខទូរសព័្ទ 012 4444 28 / 016 444 328 / 060 444 550 សូមអរគុណ”។

គួរបញ្ជាក់ថា ម្តាយរបស់កែវ ពេជ្រពិសី បានទទួលមរណភាពកាលពីថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៩ ដោយរោគាពាធ ដែលអ្នកស្រីបានកើតជំងឺទឹកនោមផ្អែមរយៈពេលជាង២០ឆ្នាំមកហើយ ដែលស្ថានភាពចុងក្រោយ កាន់តែធ្វើទុក្ខធ្ងន់ធ្ងរដោយសារជំងឺនេះបានឈានទៅរាលដាលជំងឺសួត, បេះដូង, ថ្លើម និងលើសឈាមទៀតផង។

ភ្លាមៗនោះ កញ្ញាកែវ ពេជ្រពិសី មិនបានផ្តល់ដំណឹងដល់មិត្តភក្តិសិល្បៈឲ្យបានដឹងនោះឡោះយ មូលហេតុដោយសារតែរបល់រៀបចំកម្មវិធីបុណ្យសពម្តាយ។

កម្មវិធីបុណ្យគម្រប់ខួប៧ថ្ងៃនិង១០០ថ្ងៃរបស់ម្ដាយកែវ ពេជ្រពិសី គឺប្រារព្ធធ្វើនៅថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៩ ចាប់ពីវេលាម៉ោង២រសៀលតទៅ នៅផ្ទះលេខF62 ផ្លូវលេខ០១ ភូមិអង្គ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ៕

RELATED ARTICLES