Friday, September 19, 2025
Homeតារាខ្មែរជីជី មិនព្រមទម្លាយអត្តសញ្ញាណសង្សារ មុនឈានចូលរោងការ

ជីជី មិនព្រមទម្លាយអត្តសញ្ញាណសង្សារ មុនឈានចូលរោងការ

ប៉ុន្តែនៅពេលដែលត្រូវសួរពីអត្តសញ្ញាណប្រុសស្នេហ៍ថា ជាអ្នកណា ហើយរៀបការថ្ងៃ ខែ ឆ្នាំណា? ជីជី បែរជាគ្រវីក្បាល ខណៈអ្នកស្និទ្ធនឹងនាង សង្ស័យជីជី លាក់ស្នេហ៍ឧកញ៉ា…។

ជីជី បាននិយាយនៅថ្ងៃរៀបការនាងខ្ញុង កាលពីពេលថ្មីៗនេះថា នាងមានមនុស្សពិសេសត្រូវដឹកដៃគ្នាចូលរោងការហើយដែលអាច២ឬ៣ឆ្នាំទៀត គឺបាយបាយហើយ ជីវិតនៅលីវ។

ប៉ុន្តែក្នុងជំនួបចុងក្រោយ ជីជី បែរជាគ្រវីក្បាលមិនវាចាឡើយ នៅពេលសួររឿងអត្តសញ្ញាណម្ចាស់ស្នេហ៍ ហើយថា តើនាងនឹងរៀបការពិតប្រាកដនៅពេលណា?

ជីជី ចាត់ទុកថា សំណួរនោះចាក់ដោតសម្រាប់រូបនាង ហើយនាងជ្រើសផ្លូវមិនលាតត្រដាងម្ចាស់ស្នេហ៍ថ្មីឱ្យគេស្គាល់ឡើយ។

ទោះជាយ៉ាងណា នៅពេលដែលជីជី កាន់តែប្រឹងលាក់សង្សារថ្មីនេះ ការខ្សឹបខ្សៀវរឿងស្នេហារបស់នាង ក៏កាន់តែច្រើនផងដែរ ដោយមិត្តភក្តិដ៏ជិតស្និទ្ធរបស់ជីជី បានទម្លាយថា សង្សារថ្មីរបស់ពិធីការិនី ជទណ រូបនេះ គឺជាឧកញ៉ាម្នាក់។

ដោយឡែក ប្រភពមួយទៀតបានឱ្យដឹងថា ជីជី ក៏មានមន្ត្រីធំម្នាក់ដែលជាអ្នកគ្រប់គ្រងទូរទស្សន៍មួយ ក៏តាមស្នេហាស្រីតូចតន់រូបនេះដែរ។ ការលេចឮបែបនេះ មិនធ្វើឱ្យជីជី ប្រតិកម្មឡើយ ហើយនាងមានតែប្រឹងលាក់សង្សារកាន់តែខ្លាំងឡើងថែមទៀត ខណៈដែលកន្លងមកស្រីក្មេងរូបនេះធ្លាប់និយាយលេងបន្លំមែនថា បើសិននាងមានឧកញ៉ាស្រលាញ់ ម៉្លេះធ្វើជំទាវបាត់ទៅហើយ មិនមែនប្រឹងថតសម្តែងទាំងយប់អធ្រាត្រអ៊ីចឹងទេ។

ជីជី ឬពេជ្រ សូលីដា ធ្លាប់ភ្ជាប់ស្នេហាជាមួយកូនអ្នកមានទ្រព្យ លោក “ជា” ហើយពួកគេជិះរថយន្តទំនើប Range Rover ប្រលែងគ្នារៀងរាល់រាត្រី អំឡុងពេលដែលចំណងស្នេហាកំពុងផ្អែមល្ហែម។ ប៉ុន្តែមិនយូរប៉ុន្មាន ជីជី និងប្រុសរាងខ្ពស់ស្តើងនោះក៏បានចែកផ្លូវគ្នាដើររៀងៗខ្លួន ដោយសារតែសូលីដា មិនអាចទ្រាំទ្របាន ព្រោះកូនអ្នកមាននោះពូកែប្រចណ្ឌនាងខ្លាំងពេក។

ការចែកផ្លូវសង្សារកណ្តាលទីនេះ អំឡុងពេលដែលជីជី ផ្ទុះរឿងមានស្នេហ៍ស្និទ្ធជាមួយបុរសម្នាក់ ពាក់ផ្កាយលើស្មា និងជាអ្នកគ្រប់គ្រងនៅទូរទស្សន៍មួយ។

ជីជី ត្រូវបានគេបង្ហើបថា នាងកាន់តែខិតកៀកបំផុតទៅនឹងតំណែងជំទាវ ប្រសិនបើស្រីក្មេងរូបនេះ ហ៊ានលោតឆត្រជាមួយមន្ត្រីធំនោះ។

ប៉ុន្តែជីជី ហាក់កាន់តែប្លែកទៅៗ ក្រោយពេលមានដំណឹងស្នេហ៍ថ្មីនោះ ដូចជានាងមិនចង់ថតសម្តែង ដូចមុនទៀតទេ ហើយរាងកាយស្រកគីឡូខ្លាំងដូចមនុស្សបាក់កម្លាំងអ៊ីចឹង។

អ្វីដែលគួរឱ្យភ្ញាក់ផ្អើលនោះ ជីជី ដែលជាអ្នកលេងសម្រស់ម្នាក់ដែរ បែរជាមិនបើកហាងសាឡន ឬគ្រឿងសម្អាង ប៉ុន្តែនាងបែរជាចាយលុយធំទៅបើកហាងលក់លៀសហាលទៅវិញ ទើបធ្វើឱ្យមិត្តភក្តិ របស់ជីជី ហៅនាងថា “ថៅកែលៀលហាលៗ” គ្រប់គ្នា។

ការខ្លាចមនុស្សទាំងឡាយស្គាល់អនាគតស្វាមីរបស់ជីជី នៅពេលនេះ រឹតតែធ្វើឱ្យគេសង្ស័យថា គូស្នេហ៍របស់នាងអាចមិនមែនជាបុរសនៅទំនេរបេះដូងឡើយ។

ដោយឡែក តារាកំប្លែងនៅ ជទណ ម្នាក់ដែលស្និទ្ធជីជី និយាយលេងសើចថា ជីជី ពូកែលាក់សង្សារអ៊ីចឹង ប្រយ័ត្នដូចសិរីរ័ត្ន ស្ងាត់ៗមានកូន២ដែរទៅ?…៕

RELATED ARTICLES