Friday, September 19, 2025
Homeតារាខ្មែរម៉ូលីកា កាក់កបមុខជំនួញខ្លាំង នាំកូនចៅជប់លៀងផ្អើលកោះរ៉ុង

ម៉ូលីកា កាក់កបមុខជំនួញខ្លាំង នាំកូនចៅជប់លៀងផ្អើលកោះរ៉ុង

ខណៈដែលហាង ”អិនខេ មូលីកា ប៊ីយូធី ត្រេឌីង ឯ.ក” កាន់តែមានអតិថិជនគាំទ្រកាន់តែច្រើន ហើយអ្នកតំណាងចែកចាយផលិតផលរបស់នាង កាន់តែសម្រុកទិញជាកញ្ចប់នោះ ម៉ូលីកា ដែលដឹងថា មុខជំនួញនាងកាន់តែកាក់កប ក៏ដោយសារតែមានបុគ្គលិកឆ្នើមៗធ្វើការឲ្យនាងដែរនោះ បាននាំកូនចៅជាច្រើននាក់ទៅជប់លៀង និងដើរកម្សាន្ដនៅកោះរ៉ុង ខេត្តព្រះសីហនុ កាលពីថ្ងៃទី៣០ ខែតុលានេះ ធ្វើឲ្យពួកគេរីករាយយ៉ាងខ្លាំង ព្រោះតែមានថៅកែស្រីស្អាត ហើយចិត្តល្អថែមទៀតផង។

ម៉ូលីកា ថ្លែងសារថា ”នាំបុគ្គលិកមកដើលេងនៅកោះរ៉ុង , ឡេលក់អស់ពីស្ដុកលំដាប់ Super Super VIP តែម្ដង,ពេលវេលាជាមាសប្រាក់ ដាច់ភ្លាមបានដៃដើរលេងភ្លែត , ឡេចែការផ្ទុះសាហាវ  តំណាងខលមកឆាតមកផងមកទិញឈុត10000$ ជិត២០នាក់ ធ្វើម៉េចបើដាច់ស្ដុក នាក់ណាមិនចង់បានលុយ”។

តាមរយៈការអះអាងបែបនេះ បញ្ជាក់ថា កញ្ញាម៉ូលីកា ជោគជ័យខ្លាំងជាមួយការលក់គ្រឿង Cosmetic នេះ រហូតដល់ដាច់ស្ដុកតែម្ដង។

ដោយឡែក ការទៅដើរលេងនៅលេងនៅឆ្នេរកោះរ៉ុង នៅពេលនេះ ក្រៅពីនាំបុគ្គលិកទៅទ្រង់ទ្រាយធំនោះ គេឃើញម៉ូលីកា ក៏បណ្ដើរគូស្នេហ៍ប្រុសសង្ហាឆានុន ទៅជាមួយផងដែរ ដែលធ្វើឲ្យចំណងស្នេហារបស់ពួកគេកាន់តែរឹងមាំថែមទៀត។

ម៉ូលីកា អតីតតារាចម្រៀងផលិតកម្ម Rock បានផ្អាកពីអាពសិល្បៈ មកបើកហាង Cosmetic ដែលចំណាយទុនដល់ទៅ១០ម៉ឺនដុល្លារ ក្រោយពេលដែលនាងផ្ដើមពីទុនត្រឹមតែ៣០០ដុល្លារប៉ុណ្ណោះ រកស៊ីលក់ជើងមាន់តាមOnline។

នាងជាអ្នកលក់ឡេតាម Online ដ៏លេចធ្លោម្នាក់ ហើយត្រូវបានមហាជនសរសើរនូវទឹកចិត្តថា ជាថៅកែស្រីស្អាតនិងចិត្តល្អផងដែរ ព្រោះកន្លងមក ម៉ូលីកា តែងតែបង្ហាញសកម្មភាពសប្បុរសធម៌ជួយដល់សិល្បករដែលជួបការទីទ័លក្រលំបាកខ្លាំង ទាំងថវិកានិងសម្ភារៈ។

ដោយឡែក ថ្មីៗនេះដែរ ម៉ូលីកា ទើបតែយករថយន្ដសំណព្វចិត្តរបស់នាង ម៉ាក Range Rover 2015 ពណ៌ស ដែលជួសជុសអស់ទឹកប្រាក់ជាច្រើនពាន់ដុល្លារ ក្រោយរងការខូចខាតមួយចំហៀងខាងស្ដាំ ដោយសារតែត្រូវក្មេងប្រុសអាយុ១៣ឆ្នាំ បើកម៉ូតូដឹកលៀសហាលបុកពេញទំហឹងទ្វារខាងស្ដាំ នៅផ្លូវ៦០ម៉ែត្រ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ កាលពីពេលថ្មីៗនេះ ប៉ុន្តែម៉ូលីកា មិនបានទាមទារប្រាក់សំណង១សេន ពីក្រុមគ្រូសារក្មេងនោះឡើយ។

ទាក់ទងអាជីពចម្រៀងវិញ តារាដែលខកខានកាន់ក្បាលមីក្រូឡើងឆាកជាច្រើនខែ ព្រោះរវល់មុខជំនួញរូបនេះ អះអាងថា នាងមិនបោះបង់អាជីពចាស់ទេ គឺគ្រោងធ្វើបទចម្រៀងថ្មីៗ ដោយចំណាយប្រាក់ផ្ទាល់ខ្លួននាពេលខាងមុខនេះ៕

RELATED ARTICLES