Friday, September 19, 2025
Homeតារាខ្មែរនាយក្រិន ថា ដេកឈឺ៣ខែ ប្រពន្ធទី២មានឱកាសទាក់ទងប្រុសថ្មី

នាយក្រិន ថា ដេកឈឺ៣ខែ ប្រពន្ធទី២មានឱកាសទាក់ទងប្រុសថ្មី

នៅទីបំផុត លោកទេស សុជុន ហៅនាយក្រិន បានលែងលះប្រពន្ធទី២ ដែលមានសម្រស់មិនចាញ់តារា នាងយ៉ាយ៉ា ជាង១ខែទៅហើយ ក្រោយនាយព្យាយាមផ្សះផ្សាយ៉ាងណា ក៏មិនអាចធ្វើឲ្យភរិយាថ្មីនេះព្រមបន្ដររួមរស់ជាមួយនាយតទៅទៀតដែរ។

នាយក្រិន ដែលជាថៅកែហាងផឹកស៊ីមួយ នៅផ្លូវ២០០៤ រាជធានីភ្នំពេញនោះ បានទទួលស្គាល់ថា ពិតជាបានលែងលះប្រពន្ធទី២មែន តាមរយៈបទសម្ភាសន៍តាមទូរស័ព្ទ កាលពីថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៩នេះ ដោយនាយអះអាងថា ពេលនេះពិតជាបានធ្លាក់ខ្លួនក្លាយជាពោះម៉ាយ២ភ្លើងទៅហើយ។

តារាកំប្លែងមាឌល្អិតដែលត្រូវប៉ាធម៌របស់គេ គឺនាយកុយ បានយកពីអង្គការមួយនៅខេត្តបាត់ដំបង មក បណ្ដុះបណ្ដាលរហូតល្បីឈ្មោះរូបនេះ បានអះអាងថា នាយលែងប្រពន្ធជាង១ខែទៅហើយ ក្រោយពីតាមទាន់ភរិយាក្បត់នៅចំពោះមុខ ហើយពេលនេះនាយរស់នៅជាមួយកូនប្រុសទាំង៣ ខណៈដែលប្រពន្ធបានចុះទៅចោលបាត់ហើយ។

ក្នុងរលកសំឡេងបែបស្រងូតស្រងាត់អួលដើមកនោះ នាយក្រិន ប្រាប់ហេតុផលដែលចែកផ្លូវគ្នាជាមួយប្រពន្ធនៅពេលនេះ ដោយសារតែមុននេះ នាយមានជំងឺឈឺធ្ងន់ទៅព្យាបាលជំងឺនៅឯខេត្តបាត់ដំបង ៣ខែហើយ ដែលពេលនោះហើយជាឱកាសធ្វើឲ្យប្រពន្ធនាយបានសាសងស្នេហាជាមួយប្រុសថ្មី ដោយសេរី។

យ៉ាងណា យើងមិនអាចទទួលការបកស្រាយពីភរិយាទី២របស់នាយក្រិន បាននៅឡើយទេ ខណៈដែលអ្នកសារព័ត៌មានយើងព្យាយាមទាក់ទងជាច្រើនដង តែមិនបានសម្រេច៕

RELATED ARTICLES