Friday, September 19, 2025
Homeតារាខ្មែរអាឡិច ចាន់ត្រា ចូលខែកត្តិក គ្រប់ទឹកតែម្តង

អាឡិច ចាន់ត្រា ចូលខែកត្តិក គ្រប់ទឹកតែម្តង

តារាចម្រៀងអាឡិច ចាន់ត្រា ដែលជាអ្នករៀបចំកម្មវិធីកម្សាន្តទាំងឡាយតាមកម្មវិធីមង្គលការធំៗ និងកម្មវិធីផ្សេងៗជាច្រើនទៀតនោះ កំពុងសប្បាយរីករាយយ៉ាងខ្លាំង ដោយ អះអាងថា គ្រាន់តែជិតឆ្លងផុតរដូវធ្លាក់ភ្លៀងចូលខែកត្តិកនេះភ្លាម ស្រាប់តែមានម្ចាស់កម្មវិធីទាំងឡាយបានទាក់ទងឱ្យលោករៀបចំកម្មវិធីគេជាបន្តបន្ទាប់ ស្ទើរតែមិនអាចដកខ្លួនរួចឡើយ។

បុរសរូបសង្ហានេះថា ដូចជាប៉ុន្មានថ្ងៃមុននេះ លោកទើបរៀបចំសេវាសិល្បៈកម្សាន្តមង្គលការទ្រង់ទ្រាយធំមួយនៅកោះពេជ្រ ដែលរៀបចំដល់ទៅ៥អគារជាប់គ្នា ហើយម្ចាស់កម្មវិធីពេញចិត្តនិងទុកចិត្តលោកដែលអាចបំពេញបានតាមតម្រូវការដែលគាត់ចង់បានតែម្តង ពោលគឺសម្រាប់តារាចម្រៀង គឺមានគ្រប់ Grade ដែលភ្ញៀវត្រូវការ។

យ៉ាងណា លោកលឹម ប៉ោស្រុន ហៅអាឡិច ចាន់ត្រា មិនបានបញ្ជាក់ថា តើក្នុង១ខែៗ លោករកប្រាក់ចំណូលបានពីសិល្បៈប៉ុន្មានឡើយ គ្រាន់តែនិយាយថា កាក់កបរហូតធ្វើឱ្យជីវភាពលោកធូរធារអាចសម្រេចបំណងបានរហូតដល់ទៅ៩០%ទៅហើយ។

ប៉ុន្តែក្នុងជំនួបកន្លងមក អាឡិច មិនដែលប្រាប់ពីគម្រោងចូលរោងការជាក់លាក់ឡើយ គ្រាន់តែលោកបង្ហើបថា មាននារីម្នាក់ដែលកំពុងតែស្វែងយល់ចិត្តថ្លើមគ្នាហើយ។

អាឡិច ចាន់ត្រា ជាតារាម្នាក់ដែលត្រូវប៉ាន់ទីផ្សារសម្តែងនៅក្រៅស្រុកជាងគេ ព្រោះគ្រាន់តែចេញទៅច្រៀងនៅប្រទេសអូស្ត្រាលី ជាង១០លើកទៅហើយ។

កាលពីខែមុននេះ ដែរ អាឡិច បានទៅដើរកម្សាន្តនៅប្រទេសអង់គ្លេស មើលការប្រកួតបាល់ទាត់ដោយផ្ទាល់រវាងក្រុមបិសាចក្រហម Manchester Utd ប្រកួតជាមួយក្រុមហង្សក្រហម Liverpool ផងដែរ។

តារាចម្រៀងនិងសម្តែងរូបនេះ ត្រូវបានគេដឹងថា លោកមានផ្ទះធំដល់ទៅ២កន្លែងផ្សេងគ្នា គឺនៅម្តុំផ្សារសំណង់១២មួយ និងនៅបុរីប៉េង ហួត (បឹងស្នោ) មួយទៀតផងដែរ។

ដោយឡែក ការលេងម៉ូដរថយន្តវិញ អាឡិច ធ្លាប់ប្រាប់ថា ក្រោយចោរលួចរថយន្ត Lexus RX 330 ទៅបាត់ ពេលនេះលោកជិះរថយន្ត២គ្រឿងឆ្លាស់គ្នា គឺ Lexus Rx350 និង BMW៕

RELATED ARTICLES