Saturday, September 20, 2025
Homeតារាខ្មែរនាយក្រឹម នាំប្រពន្ធក្មេងច្រៀងបទ “ក្បត់តដល់កូន” ចំអកលោកសម រង្ស៊ី

នាយក្រឹម នាំប្រពន្ធក្មេងច្រៀងបទ “ក្បត់តដល់កូន” ចំអកលោកសម រង្ស៊ី

ភ្នំពេញ ៖ ស្របពេលដែលលោកសម រង្ស៊ី ប្រធានស្តីទីអតីតគណបក្សសង្គ្រោះជាតិ បន្តប្រកាសវិត្រឡប់មកប្រទេសកម្ពុជាវិញនៅថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៩ បន្ទាប់ពីលោកសម រង្ស៊ី បានបញ្ចេញបទចម្រៀង “០៩ វិច្ឆិកា” ចូលស្រុកដើម្បីស្តារលទ្ធិប្រជាធិបតេយ្យនោះ តារាកំប្លែងជើងចាស់លោកអ៊ូ ប៉ុណ្ណារ៉ាត់ ហៅនាយក្រឹម ក៏បាននាំប្រពន្ធក្មេងអូនលាភ ហៅនាងព្រលឹត ច្រៀងរួមគ្នានូវបទចម្រៀង “ក្បត់តដល់កូន” ចំអកឱ្យលោកសម រង្ស៊ី វិញផងដែរ។

បទចម្រៀង “ក្បត់តដល់កូន” ដែលច្រៀងដោយនាយក្រឹម និងអូនលាភ ហៅនាងព្រលឹត នោះ លំនាំបទមរតកដើម “តាមអើយតាម” ត្រូវបានលោកហេង ឡុង ប្រធានសមាគមអ្នកសិល្បះស្ម័គ្រចិត្តជួយសង្គម ដែលគេស្គាល់ថាជាគូស្នេហ៍ថ្មីរបស់តារាសម្តែងចន ច័ន្ទលក្ខិណា យកមកផលិតថ្មី ដោយឱ្យនាយក្រឹម និងនាងព្រលឹត ច្រៀងឆ្លើយឆ្លងគ្នាមានន័យនយោបាយបញ្ឈឺចំអកឱ្យលោកសម រង្ស៊ី អតីតប្រធាននៃអតីតបក្សប្រឆាំង (គណបក្សសង្គ្រោះជាតិ)។

លោកហេង ឡុង ជាផលិតករនៃបទចម្រៀង “ក្បត់តដល់កូន” នោះ បានបង្ហោះចម្រៀងនេះក្នុងទំព័រហ្វេសប៊ុករបស់លោកនៅថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០១៩ ជាមួយសំណេរថាដល់វេននាយក្រឹម បញ្ចេញស្នាដៃម្តងហើយ សូមអញ្ជើញបងប្អូនស្តាប់កម្សាន្តដោយរីករាយបទ  “ក្បត់តដល់កូន” ផលិតកលោកហេង ឡុង ច្រៀងដោយ “នាយក្រឹមនិងស្រីលាភ”។

ចំណែកស្រីលាភ ក៏បានស៊ែរចែករំលែកបន្តពីលោកហេង ឡុង ក្នុងគណនីហ្វេសប៊ុករបស់នាងនៅថ្ងៃដដែលនោះនូវបទចម្រៀង “ក្បត់តដល់កូន” ដែលនាងច្រៀងឆ្លើយឆ្លងជាមួយនាយក្រឹម ដែលជាឪពុកនៃកូនភ្លោះស្រីទាំងពីររបស់នាងផងដែរ។

ចំពោះបទចម្រៀង “ក្បត់តដល់កូន” នោះ មានខ្លឹមសារដូចខាងក្រោម ៖

– (ស្រី) ៖ បោកអើយបោកទៀត ប្រុសអើយបោកអើយបោកទៀត (ពីរដង) បោកមិនចេះអស់ស្នៀត ប្រុសអើយបងឆ្លៀតរកល្បិចថ្មី((ពីរដង)។

-(ប្រុស) ៖ នែ! បងបោកម្លឹងហើយ ស្រីអើយនៅតែក្រក្រី (ពីរដង) បងបោករាល់ថ្ងៃ ស្រីអើយដើម្បីគ្រួសារ (ពីរដង)។

 -(ស្រី) ៖ នែ! បងប្រាប់គេហើយ ប្រុសអើយ ៩ វិច្ឆិកា (ពីរដង) តើបងមកតាមផ្លូវណា បងអើយព្រៃសនៅចាំ (ពីរដង) អាងអីអាងរត់ ប្រុសអើយបងគេចផុតច្រើនឆ្នាំ (ពីរដង)។

-(ប្រុស) ៖ បើព្រៃសនៅចាំអូនអើយ សូមផ្តាំប្រពន្ធកូន (ពីរដង)។

-(ស្រី) ៖ ពូជក្បត់ជាតិខ្មែរ ប្រុសអើយម្តេចមិនសោះសូន្យ (ពីរដង) ក្បត់តពីឪដល់កូន ព្រោះខ្លាចបាត់ក្បួនគ្រួសារ (ពីរដង)។

-(ប្រុស) ៖ នែ! ឱ្យតែជួយលាក់បងស្ងួន ចង់បានអ្វីតាមត្រូវការ (ពីរដង)។

-(ស្រី) ៖ ខ្ញុំមិនគាំទ្រទេណា ធ្វើតាមបិតា ប្រុសបងទៅ (ពីរដង)៕

RELATED ARTICLES