Saturday, September 20, 2025
Homeតារាខ្មែរថៃ នារីសុជាតា ផ្ទុះប្រតិកម្មពាក្យបណ្តឹងរបស់ពេជ្រ សូលីកា

ថៃ នារីសុជាតា ផ្ទុះប្រតិកម្មពាក្យបណ្តឹងរបស់ពេជ្រ សូលីកា

ក្រោយរងភាពអាម៉ាសត្រូវអ្នកនាងថៃ នារីសុជាតា ដែលជាកូនអតីតរដ្ឋលេខាធិការក្រសួងវប្បធម៌និងវិចិត្រសិល្បៈ លោកថៃ នរៈសត្យា បកអាក្រាតថា តារាចម្រៀងពេជ្រ សូលីកា ត្រងអតីតសង្សាររបស់នាង លោកគឹម ហាន នោះ ពេលនេះអ្នកចម្រៀងហង្សមាស រូបនេះ បានដាក់ពាក្យបណ្ដឹងប្ដឹងថៃ នារីសុជាតា ទៅក្រសួងមហាផ្ទៃ ហើយ។

ក្នុងលិខិតអញ្ជើញរបស់ក្រសួងមហាផ្ទៃ ធ្វើនៅថ្ងៃទី៨ ខែវិឆ្ឆិកា ឆ្នាំ២០១៩នោះ បានយោងតាមពាក្យបណ្ដឹងរបស់ឈ្មោះគង់ ស្រីពេជ្រ (ពេជ្រ សូលីកា) ភេទស្រី ចុះថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០១៩ ទៅនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ដោយសូមឲ្យឈ្មោះថៃ នារីសុជាតា ភេទស្រី កើតថ្ងៃទី១៧ ខែមិថុនា ឆ្នាំ១៩៩៤ មានទីលំនៅបច្ចុប្បន្នផ្ទះលេខ៧២D ផ្លូវ៧១ ភូមិអូរបែកក្អម សង្កាត់អូរបែកក្អម  ខណ្ឌសែនសុខរាជធានីភ្នំពេញ ចូលមកបំភ្លឺនៅនាយកដ្ឋានបទល្មើសបច្ចេកវិទ្យាអាគារL  ជាន់ទី១ នៃក្រសួងមហាផ្ទៃ នៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៩ វេលាម៉ោង៩ព្រឹក ពាក់ព័ន្ធករណីប្រើប្រាស់បណ្ដាញទំនាក់ទំនងសង្គម។

លិខិតអញ្ជើញថៃ នារីសុជាតា នោះ មានការចុះហត្ថលេខាពីប្រធាននាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា លោកឧត្តមសេនីយ៍ឯក ជា ពៅ ផងដែរ។

អ្នកយកព័ត៌មានយើងមិនអាចទាក់ទងសុំការបំភ្លឺបន្ថែមពីពេជ្រ សូលីកា និងថៃ នារីសុជាតា បានឡើយ ព្រោះគ្មានលេខទាក់ទង។

គួរបញ្ជាក់ថាពេជ្រ សូលីកា បានភ្ជាប់ពាក្យកាលពីថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៩ ជាមួយអាណិកជនខ្មែរ មកពីអូស្រា្ដលី ឈ្មោះគឹម ហាន អាយុ២៦ឆ្នាំ ដែលជាអ្នកច្នៃម៉ូដសម្លៀកបំពាក់បរទេស។

ក្រោយភ្ជាប់ពាក្យហើយភ្លាមៗ សូលីកា ប្រឈមការអាម៉ាស់មុខដោយត្រូវបានថៃ នារីសុជាតា បកអាក្រាតថា សូលីកា បានត្រងស្នេហាអតីតសង្សារបស់នាង។ នារីសុជាតា ក៏បានចេញវីដេអូនិយាយដៀមដាមទៅសូលីកា ជាញឹកញាប់ផងដែរ ទាក់ទងរឿងអតីតមិត្តភក្ដិដែលធ្លាប់រាប់អានគ្នាជាង១០ឆ្នាំ ប៉ុន្តែចុងក្រោយដឹងរឿងនាងគ្រប់យ៉ាង បែរជាមកភ្ជាប់ពាក្យជាមួយអតីតគូស្នេហ៍នាងនេះ។

ទោះជាយ៉ាងណា សូលីកា មិនធ្លាប់តបតតាម Facebook ឬ Instagram ទេ ប៉ុន្ដែពេលនេះនាងបែរជាប្ដឹងនារីសុជាតា ទៅនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា នៅក្រសួងមហាផ្ទៃ តែម្ដង។

ក្រោយពីបានឃើញព័ត៌មានភ្លាម អ្នកនាងថៃ នារិសុជាតា បានបង្ហោះសារលើទំព័តហ្វេសប៊ុកថា ” នាងខ្ញុំកំពុងតែនៅក្នុងប្រទេសវៀតណាមនៅឡើយ ហើយលិខិតនេះខ្ញុំមិនទាន់បានទទួលមកដល់ក្នុងដៃខ្ញុំទេ ហេតុអ្វី TV Facebook ( TVFB) មានលិខិតនេះទៅផុស តើអ្នកណាជាអ្នកផ្ញើលិខិតនេះទៅឲ្យ Tv facebook (TVFB) ទាំងខ្ញុំសាមុីខ្លួននៅពុំទាន់បានទទួលលិខិតនេះមកដល់ដៃផង បងប្អូនគិតតាមការគួរ។ តើអ្នកណាជាអ្នកផ្ញើលិខិតនេះទៅខាងក្រុមព័ត៌មាន?”៕

RELATED ARTICLES