Saturday, September 20, 2025
Homeតារាខ្មែរគឹម ចាន់រតនា ពីអ្នកលេងភ្លេង ក្លាយជាថៅកែដីឡូត៍ ពេលនេះឆ្លៀតចេញបទចម្រៀងជាមួយភរិយា

គឹម ចាន់រតនា ពីអ្នកលេងភ្លេង ក្លាយជាថៅកែដីឡូត៍ ពេលនេះឆ្លៀតចេញបទចម្រៀងជាមួយភរិយា

អតីតតន្រ្ដីករលោកគឹម ចាន់រតនា បានចេញបទចម្រៀងផ្ទាល់ខ្លួន ហើយសម្ដែង MV រួមគ្នាជាមួយភរិយា បទ ”អូនកូនអ្នកណា?” ដែលជាបទសារ៉ាវាន់ ដើម្បីអបអរបុណ្យអំទូកឆ្នាំនេះ។

លោករតនា អះអាងថា ដោយសារតែស្រលាញ់អាជីពចម្រៀង ហើយចង់ផលិតបទដែលលោកស្រលាញ់ទុកជាអនុស្សារីយ៍ ទើបលោកផលិតបទចម្រៀងនេះឡើង។

ចំណែកការជ្រើសរើសភរិយាចូលរួមសម្ដែង ដោយមិនបានជ្រើសយកតារាស្រីល្បីៗ ដូចគេមកសម្ដែងដើម្បីឲ្យទទួលការចាប់អារម្មណ៍នោះ គឺលោកចង់ទុកជាអនុស្សាវរីយ៍នឹងចែកកូនចៅមើលសម្រាប់ថ្ងៃអនាគត ហេតុនេះហើយបានជាបទនោះតម្រូវយកភរិយាលោកសម្ដែងតែម្ដង។

លោកបន្តថា កាលពីឆ្នាំមុន លោកគ្រាន់តែជាអ្នកភ្លេងប៉ុណ្ណោះ ចំណែកភរិយាលោកជាអ្នកចម្រៀងអាជីព ហើយពេលនេះលោកនិងភរិយាគ្រោងចេញបទចម្រៀងរួមគ្នា ក្រោយពីចេញបទ ”អូនកូនអ្នកណា?” នេះផងដែរ។

គួរបញ្ជាក់ថា កាលពី១០ឆ្នាំមុន លោកគឹម ចាន់រតនា ជាតន្រ្ដីករក្នុងវង់អកកេសមួយ ខណៈដែលភរិយាលោកអ្នកស្រីជិន វណ្ណារី ក៏ជាអ្នកចម្រៀងនៅក្នុងវង្សតន្រ្ដីនោះផងដែរ។ អ្នកទាំង២ តស៊ូយ៉ាងលំបាករហូតក្លាយទៅជាអ្នជំនួញដីធ្លីនៅពេលចុងក្រោយនេះ ធ្វើឲ្យមានការផ្លាស់ប្ដូរជីវភាពទាំងស្រុង។

អ្វីដែលគួរឲ្យចាប់អារម្មណ៍នៅពេលដែលមានជីវភាពធូធារនេះ លោកនឹងភរិយាក៍បានដំណើរការផលិតកម្មចម្រៀងមួយ ដើម្បីឲ្យតារាក្មេងៗមួយចំនួន បានបញ្ចេញសម្ថភាពទឹកដមសម្លេង នឹងផលិតបទចម្រៀងរបស់ខ្លួន ដើម្បីរំលឹកអាជីពសិល្បៈដែលអ្នកទាំងពីរអះអាងថា ជាស្ពានចម្លងជីវិតក្នុងគ្រាលំបាកក្រីក្រ ។

បទ ”ទំនួញអកឈ្មោល” ជាបទដែលលោកចាន់រតនា ផលិតឡើងមុនគេ បន្ទាប់មកទើបឈានមកចេញបទ ”អូនជាអ្នកណា?” ខណៈដែលបទមួយចំនួនទៀតនឹងត្រៀមចេញនាពេលខាងមុខបន្ដទៀត។

ដោយឡែក ក្រៅពីអារម្មណ៍នៅតែដក់ជាប់អាជីពសិល្បៈនេះ លោកចាន់រតនា និងភរិយា គឺជាម្ចាស់ក្រុមហ៊ុន LYK គឹម ចាន់រតនា ហ្សាណា ដែលមានគម្រោងពុះដីឡូតិ៍ធំៗជាច្រើនសម្រាប់លក់នៅស្រុកគងពិសី ខេត្តកំពង់ស្ពឺ ផងដែរ។ ប៉ុន្តែទោះជាមមាញឹកផ្នែកអចលនទ្រព្យយ៉ាងណា ក៏លោករតនា និងភរិយា នៅតែឆ្លៀតត្រៀមចេញបទចម្រៀងថ្មីៗថែមទៀត៕

RELATED ARTICLES