Saturday, September 20, 2025
Homeតារាខ្មែរភិន សុដាលីស បង្ហាញខ្លួនតែមួយភ្លែត សុីថ្លៃរាប់ពាន់ដុល្លារ

ភិន សុដាលីស បង្ហាញខ្លួនតែមួយភ្លែត សុីថ្លៃរាប់ពាន់ដុល្លារ

តារាសម្តែងអ្នកនាងភិន សុដាលីស ត្រូវបានអ្នករៀបចំកម្មវិធីសម្ពោធផ្សារទំនើប The Bridge Lifestyle Mall ជ្រើសជាតារាកិត្តិយស កាលពីថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០១៩ ហើយនាងបានធ្វើទស្សនកិច្ចនិងបង្ហាញលក្ខណៈពិសេសក្នុងផ្សារទាំង៥ជាន់ ដែលមានទីតាំងនៅទល់មុខអតីតផ្សារកុងតឺណឺរដែលនឹងត្រូវបើកសម្ពោធទ្រង់ទ្រាយធំនាពេលខាងមុខនេះ។

អ្នកចូលរួមកម្មវិធីនោះបានសរសើរដាលីស ថា នាងនៅតែមានសម្រស់ស្អាត ហើយគ្រាន់តែនាងបង្ហាញខ្លួនមួយភ្លែតក្នុងកម្មវិធីនោះសោះ ក៏ទទួលបានតម្លៃខ្លួនច្រើនជាងថតភាពយន្តជាច្រើនខែទៅទៀត។

ភិន សុដាលីស បានបង្ហើបឱ្យដឹងថា មូលហេតុដែលនាងចូលរួមពិធីដំណើរការបណ្តោះ អាសន្នផ្សារទំនើបស្តង់ដាររបស់ប្រទេសសិង្ហបូរី នេះ គឺមិនមែនជាតារាកិត្តិយសធម្មតាទេ ដោយនាងទទួលបានតម្លៃខ្លួនតាមការព្រមព្រៀងជាថ្នូរនឹងការបង្ហាញខ្លួន និងធ្វើជាភ្ញៀវដើរទស្សនកិច្ចផ្សារ ដែលទើបបើកឱ្យដំណើរការនេះ។

សុដាលីស បានបរិយាយពីលក្ខណៈពិសេសរបស់ផ្សារ The Bridge Lifestyle Mall នោះថា ប្រសិនបើគ្រាន់តែថតហើយមិនប្រាប់ទីតាំង គឺដឹងតែច្រឡំថា ជាផ្សារនៅបរទេសតែម្តង ព្រោះនាងជាប់ចិត្តលក្ខណៈរចនាបថក្នុងផ្សារដែលហាងទំនិញភោជនីយដ្ឋាន និងហាងភេសជ្ជៈ គឺជាហាងបរទេសដ៏សម្បូរបែបតែម្តង ហេតុនេះហើយបានជានាងអំពាវនាវឱ្យបងប្អូនដែលចង់បានបរិយាកាសថ្មីដូចនៅក្រៅស្រុក អាចមកផ្សារស្តង់ដាររបស់សិង្ហបូរីមួយនេះតែម្តងទៅ។

ភិន សុដាលីស បានឱ្យដឹងដែរថា សម្រាប់ទីផ្សារសិល្បៈ នាងនៅតែមានការមមាញឹកគួរសមទាំងការសម្តែង និងការអញ្ជើញឱ្យចូលរួមជាតារាកិត្តិយសតាមកម្មវិធីផ្សេងៗ ចំណែកតម្លៃខ្លួនវិញខ្ពស់ ឬទាប គឺទៅតាម ប្រភេទកម្មវិធីតូចឬធំ ប៉ុន្តែនាងមិនបញ្ជាក់ថា ស៊ីថ្លៃចាប់ពីប៉ុន្មានឡើងឡើយ។

សុដាលីស អះអាងថា “សម្រាប់តារាផ្សេងៗគាត់ចូលរួមជាកិត្តិយសតាមកម្មវិធី ណាមួយខ្ញុំក៏មិនដឹងថា គាត់ទទួលបានតម្លៃខ្លួនប៉ុន្មានដែរ ប៉ុន្តែខ្ញុំវិញគឺមានតម្លៃខ្លួនជាក់លាក់ ព្រោះត្រូវចំណាយទាំងពេលវេលា សម្លៀកបំពាក់ និងគ្រឿងអលង្ការ”។

សុដាលីស បន្ថែមថា ការធ្វើជាតារាកិត្តិយសរបស់ផ្សារ The Bridge Mall នាងចាប់អារម្មណ៍ខ្លាំងទៅលើហាងសម្លៀកបំពាក់ ភេសជ្ជៈ ភោជនីយដ្ឋានល្បីៗរបស់ពិភពលោក ដែលសរុបជាង៨០ហាង ហើយទីនេះក៏មានការស្នាក់នៅជាសណ្ឋាគារ ការិយាល័យកម្រិត VIP និងផ្នែកខាងលើជាក្រុមហ៊ុនអចលនទ្រព្យផងដែរ៕

RELATED ARTICLES